ជនសង្ស័យ៥នាក់ យកកាំបិតខ្វែវកាប់ប្លន់យកម៉ូតូ ត្រូវអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

Résumé détaillé
ជនសង្ស័យ៥នាក់ យកកាំបិតខ្វែវកាប់ប្លន់យកម៉ូតូ ត្រូវអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត.... The post ជនសង្ស័យ៥នាក់ យកកាំបិតខ្វែវកាប់ប្លន់យកម៉ូតូ…
ជនសង្ស័យចំនួន ០៥នាក់ ត្រូវបានកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ ពាក់ព័ន្ធនឹងករណីចោរកាប់ប្លន់យកម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ១គ្រឿង បានយកកាំបិតខ្វែវបម្រុងកាប់ទៅលើស្ត្រីរងគ្រោះម្នាក់ទៀតឈ្មោះ គង់ រតនា (ណាង) អាយុ៣៨ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) ខណៈពេលកំពុងជិះម៉ូតូចេញពីកន្លែងធ្វើការតែម្នាក់ឯង បណ្ដាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះភ័យរត់ចោលម៉ូតូ ទើបជនសង្ស័យយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយទទួលបានបណ្ដឹងភ្លាម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ព្រមទាំងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចបន្ទប់ជួលក្នុងក្រុងបាត់ដំបង និងដកហូតបានម៉ូតូរបស់ជនរងគ្រោះផងដែរ។
បន្ទាប់ពីសួរនាំនិងពន្លាតដែនសមត្ថកិច្ច លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងសហការបន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន ០៣នាក់បន្ថែមទៀត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ២គ្រឿង, កាំបិតខ្វែវដងដែកប្រវែង ៩៨សង់ទីម៉ែត្រ ចំនួន ០១ដើម, ទូរសព្ទដៃម៉ាក iPhone 6 ពណ៌ទឹកប្រាក់ ចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)