ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន JCA ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសវិនិយោគ

Résumé détaillé
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki)…
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងគណៈប្រតិភូ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។
ជំនួបនេះមានគោលបំណងបង្ហាញពីវឌ្ឍនភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយផ្តោតលើការធានាគុណភាពនៃការបណ្តុះបណ្តាលតាមបែបជប៉ុន ជំនាញបច្ចេកទេសក្រចក ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកព្យាបាលតាមបែបជូដូ និងការរៀបចំប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកផ្តល់សេវាថែទាំ។
នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ រួមមាន៖ សាលាបណ្តុះបណ្តាលដែលទទួលស្គាល់ និងការធានាគុណភាពសម្រាប់ការបណ្តុះបណ្តាលតាមបែបជប៉ុន, ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបច្ចេកទេសក្រចក, មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកព្យាបាលតាមបែបជូដូ និងអ្នកប្រកបវិជ្ជាជីវៈចាក់ម្ជុលវិទ្យាសាស្ត្រ, ប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកថែទាំ និងការចូលរួមរបស់ក្រុមហ៊ុន Libertas Administrative Scrivener Corporation លើការបន្តសុពលភាពទិដ្ឋាការ និងអន្តោប្រវេសន៍ជាដើម។
លោករដ្ឋមន្រ្តីបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ជាពិសេសក្នុងការចាប់ផ្តើមទាក់ទាញការវិនិយោគទៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែលជាវិធីសាស្ត្រអាចទាក់ទាញក្រុមហ៊ុនជប៉ុនធំៗឱ្យមកបណ្តាក់ទុននាពេលអនាគត។ លោកបានជម្រាបជូនថា ការបណ្តុះបណ្តាល និងសេវាកម្មពាក់ព័ន្ធនឹងការថែរក្សាសម្រស់ ការថែរក្សាក្រចក និងការថែទាំមនុស្សចាស់ ដែលមិនពាក់ព័ន្ធនឹងនីតិវិធីវេជ្ជសាស្ត្រ អាចសហការអនុវត្តជាមួយក្រសួងការងារ ព្រមទាំងណែនាំឱ្យវិនិយោគិនជប៉ុនកំណត់ឱ្យបានច្បាស់លាស់ពីកម្រិតជំនាញ និងគុណវុឌ្ឍិដែលខ្លួនមានបំណងផ្តល់ជូនតាមរយៈកម្មវិធីបណ្តុះបណ្តាល។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសជំនាញថែរក្សាក្រចក និងជំនាញថែទាំមនុស្សចាស់ ដោយផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជាទទួលបានបទពិសោធអនុវត្តជាក់ស្តែង តាមរយៈការធ្វើការនៅក្នុងអាជីវកម្មជប៉ុន មុននឹងបន្តទៅបំពេញការងារនៅប្រទេសជប៉ុន។ លោកជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់សមាគម JCA នឹងមានក្រុមហ៊ុនជប៉ុនកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីបង្កើតឱកាសការងារ និងរួមចំណែកពង្រឹងទំនាក់ទំនង និងការតភ្ជាប់រវាងកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតល្មួតថែមទៀត។
ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីអាគី…
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)