← Volver a la portada
Asia · Actualidad general · DAP News

មន្រ្តីជាន់ខ្ពស់អាមេរិកថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់ដែល «ផុតកំណត់សុពលភាព» នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

Publicado por DAP News · Camboya hace 15 min
មន្រ្តីជាន់ខ្ពស់អាមេរិកថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់ដែល «ផុតកំណត់សុពលភាព» នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
DAP News

Resumen detallado

បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបបានលាតត្រដាងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់រំសេវដែលពីមុនមិនអាចប្រើប្រាស់បាន ក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់…

បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបបានលាតត្រដាងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់រំសេវដែលពីមុនមិនអាចប្រើប្រាស់បាន ក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតអាវុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិអាមេរិក (Pentagon) បានរកឃើញថា ការមានស្តុកមីស៊ីលសំខាន់ៗក្នុងចំនួនកំណត់ គឺជាចំណុចខ្វះខាតដ៏ធំមួយ ដែលត្រូវបានលាតត្រដាងតាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ លោក Hung Cao រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹក បានឱ្យដឹងថា ការជួសជុលអាវុធចាស់ៗឱ្យត្រឡប់មកប្រើប្រាស់បានវិញ គឺជាវិធានការមួយក្នុងចំណោមវិធានការនានាដែលត្រូវបានអនុវត្ត ដើម្បីដោះស្រាយបញ្ហានេះ។…

បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបបានលាតត្រដាងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់រំសេវដែលពីមុនមិនអាចប្រើប្រាស់បាន ក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតអាវុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិអាមេរិក (Pentagon) បានរកឃើញថា ការមានស្តុកមីស៊ីលសំខាន់ៗក្នុងចំនួនកំណត់ គឺជាចំណុចខ្វះខាតដ៏ធំមួយ ដែលត្រូវបានលាតត្រដាងតាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ លោក Hung Cao រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹក បានឱ្យដឹងថា ការជួសជុលអាវុធចាស់ៗឱ្យត្រឡប់មកប្រើប្រាស់បានវិញ គឺជាវិធានការមួយក្នុងចំណោមវិធានការនានាដែលត្រូវបានអនុវត្ត ដើម្បីដោះស្រាយបញ្ហានេះ។

យោធាអាមេរិកប្រើប្រាស់កូដមួយចំនួនដើម្បីចាត់ថ្នាក់គ្រាប់រំសេវដែលត្រូវបានចាត់ទុកថា មិនអាចប្រើប្រាស់បាន ប៉ុន្តែអាចជួសជុលឱ្យប្រើប្រាស់ឡើងវិញបាន។ កូដ "Echo" ឬ "E" បង្ហាញថា គ្រាប់រំសេវនោះត្រូវការការថែទាំកម្រិតស្រាលប៉ុណ្ណោះ ដើម្បីឱ្យអាចប្រើប្រាស់បានវិញ។ ចំណែកឯកូដ "Foxtrot" ឬ "F" បង្ហាញថា គ្រាប់រំសេវនោះត្រូវការការជួសជុលធំដុំ ឬការជួសជុលកែសម្រួលឡើងវិញទាំងស្រុង ដែលអាចរួមបញ្ចូលទាំងការផ្លាស់ប្តូរគ្រឿងបន្លាស់ផងដែរ។ ប្រភេទទាំងពីរនេះ ជាធម្មតាទាមទារឱ្យមានការថែទាំនៅកម្រិតអង្គភាពផ្សេងៗគ្នានៅក្នុងកងទ័ពជើងទឹក។

សូមជម្រាបថា មន្ត្រីអ៊ីរ៉ង់បានរាយការណ៍ថា ពលរដ្ឋរបស់ខ្លួនជាង ៣.៤០០ នាក់បានស្លាប់ និងជាង ២៦.០០០ នាក់បានរងរបួស ដែលជាលទ្ធផលនៃការឈ្លានពានដោយគ្មានហេតុផលពីសំណាក់សហរដ្ឋអាមេរិក។

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)