← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

កម្ពុជា-ថៃ នឹងតតាំងគ្នាលើកទី៣ រឿងព្រំដែនសមុទ្រ (UNCLOS) នៅគូឡាឡាំពួ ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 1 d
កម្ពុជា-ថៃ នឹងតតាំងគ្នាលើកទី៣ រឿងព្រំដែនសមុទ្រ (UNCLOS) នៅគូឡាឡាំពួ ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

គណៈកម្មការផ្សះផ្សា ដែលបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ The post កម្ពុជា-ថៃ នឹងតតាំងគ្នាលើកទី៣ រឿងព្រំដែនសមុទ្រ (UNCLOS)…

គណៈកម្មការផ្សះផ្សា ដែលបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤-២៧ វិច្ឆិកាខាងមុខនេះ ដើម្បីបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

បើសេចក្តប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កិច្ចប្រជុំនេះត្រូវបានប្រកាសដោយតុលាការមជ្ឈការអចិន្ត្រៃយ៍ និងជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្សះផ្សាដោយសន្តិវិធី ដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទដែនសមុទ្ររវាងប្រទេសទាំងពីរ។

ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយ​ផ្តោត​ជា​សំខាន់លើទិដ្ឋភាពបច្ចេកទេស។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់ឱកាសដល់ភាគីទាំងពីរក្នុងការស្វែងរកចំណុចរួម និង​ឈាន​ទៅរកការឯកភាពគ្នាបន្ថែមទៀតផងដែរ។

គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល។ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំក្រុមចរចា។ ចំណែកលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាតំណាងរងរបស់រាជរដ្ឋាភិបាល ដោយមានប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់អមដំណើរ។

តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅរកការចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ សម្រាប់គ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការ​បែង​ចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។

យ៉ាងណា ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ជាមួយគ្នានេះ កម្ពុជាក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះវិធានការកសាងទំនុកចិត្ត ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំលើកមុននៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦ ព្រមទាំងបញ្ជាក់ពីជំហរចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង​គូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។

កម្ពុជារំពឹងថា…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)