ជនភៀសសឹក រាប់ម៉ឺននាក់ រងទុក្ខវេទនា ដោយ ទឹកជំនន់ដ៏សាហាវ នៅតំបន់ ហ្គាហ្សា

Resumen detallado
មនុស្សយ៉ាងហោចណាស់ ៤ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិចជំរុំដែលជាជម្រករបស់ប្រជាជនរាប់ម៉ឺននាក់នៅក្នុងតំបន់ហ្គាហ្សា។…
មនុស្សយ៉ាងហោចណាស់ ៤ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ កំពុងជន់លិចជំរំ ដែលជាជម្រករបស់ប្រជាជនរាប់ម៉ឺននាក់នៅក្នុងតំបន់ហ្គាហ្សា។ ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងតំបន់នេះ រួមទាំងប្រព័ន្ធលូបង្ហូរទឹកផងដែរ ត្រូវបានបំផ្លាញខ្ទេចខ្ទីក្លាយជាគំនរបាក់បែក ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
បើតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលមានកម្រិតធ្ងន់ធ្ងរខុសពីធម្មតានៅដើមខែវិច្ឆិកានេះ បានវាយប្រហារតំបន់ឆ្នេរសមុទ្រនេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ទឹកជំនន់ បានហូរចូលទៅក្នុងជំរំបណ្តោះអាសន្ន និងតង់នានា ដោយធ្វើឱ្យពូកសើមជោក បោកបក់យកសម្ភារៈប្រើប្រាស់នានាទៅជាមួយ និងធ្វើឱ្យជម្រកទាំងនោះដួលរលំ។
អង្គការ OCHA បានបន្ថែមថា នៅឯអាងស្តុកទឹក Al Berka ស្ថិតនៅភាគខាងលិចនៃតំបន់ Deir al-Balah ទំនប់ដីខ្សាច់ដែលសើមជោក ដោយទឹកភ្លៀង បានដួលរលំសង្កត់លើតង់នានា។ ហេតុការណ៍នេះបានសម្លាប់មនុស្ស ៥ នាក់ រួមមានកុមារ ៣ នាក់ និងស្ត្រី ២ នាក់ ខណៈដែលទារកម្នាក់ ត្រូវបានគេសង្ស័យថា បានលង់ទឹកស្លាប់។ ទោះជាយ៉ាងណាក៏ដោយ អង្គការ UNICEF បានរាយការណ៍ថា មានមនុស្ស ៤ នាក់ បានស្លាប់នៅក្នុងហេតុការណ៍ដួលរលំនេះ។
យ៉ាងណាម៉ិញ ហេតុការណ៍នេះ បើតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា តង់ប្រហែល ៧០ ០០០ ខ្នងត្រូវបានជន់លិចក្នុងរយៈពេល ១២ ម៉ោង។ ទន្ទឹមគ្នានេះ អង្គការសហប្រជាជាតិបានកត់ត្រាដាច់ដោយឡែកថា មានជម្រកសម្រាប់គ្រួសារជាង ៦ ០០០ ខ្នងត្រូវបានបំផ្លាញ និង ១៧ ៤០០ ខ្នងទៀតរងការខូចខាត។ ជាមួយគ្នានេះ អង្គការ UNICEF ក៏បានរាយការណ៍ដែរថា ជនជាតិប៉ាឡេស្ទីនដែលត្រូវផ្លាស់ទីលំនៅប្រហែល ៩៥០ ០០០ នាក់ កំពុងរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ក្នុងនោះមាន ៤០០ ០០០ នាក់កំពុងប្រឈមនឹងហានិភ័យខ្ពស់បំផុត។
ជាការកត់សម្គាល់របស់អង្គការសហប្រជាជាតិ ទំហំនៃការបំផ្លិចបំផ្លាញនេះកាន់តែធ្ងន់ធ្ងរឡើង ដោយសារផលវិបាកនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអស់រយៈពេលជាង ៣ ឆ្នាំមកនេះ ដែលបានបំផ្លាញ ឬធ្វើឱ្យខូចខាតសំណង់នានារហូតដល់ ៨២% ដោយបង្ខំឱ្យជនជាតិប៉ាឡេស្ទីនមួយចំនួនធំត្រូវទៅរស់នៅក្នុងតង់ដែលមិនរឹងមាំ និងមានហានិភ័យដល់អាយុជីវិត។
ចំពោះបញ្ហាដ៏ទុក្ខសោកនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)