នគរបាលចរាចរណ៍ អញ្ជើញម្ចាស់រថយន្តម៉ាក Tacoma កែឆ្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេសមកអប់រំ

Résumé détaillé
នគរបាលចរាចរណ៍ អញ្ជើញម្ចាស់រថយន្តម៉ាក Tacoma កែឆ្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេសមកអប់រំ.... The post នគរបាលចរាចរណ៍ អញ្ជើញម្ចាស់រថយន្តម៉ាក Tacoma…
ក្រោយផ្ទុះការរិះគន់លើបណ្ដាញសង្គមរឿងរថយន្តកែឆ្នៃបំពង់ស៊ីម៊ាំង នគរបាលចរាចរណ៍ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធើ្វការអញ្ជើញម្ចាស់មកអប់រំណែនាំ និងឱ្យដោះបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេសលើរថយន្ត Tacomaចេញ។
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញម្ចាស់រថយន្តម៉ាក Tacoma ពាក់ផ្លាកលេខ ភ្នំពេញ 2M-7597 មកធ្វើការអប់រំ ណែនាំ និងតម្រូវឱ្យដោះបំពង់ស៊ីម៊ាំងដែលបំពាក់ខុសលក្ខណៈបច្ចេកទេសចេញ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជា និងការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ដឹកនាំអនុវត្តពី លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលបន្ទុកការងារនគរបាលចរាចរណ៍ផ្លូវគោក និងការបញ្ជាដឹកនាំផ្ទាល់ពីលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្ទាប់ពីរថយន្តខាងលើបានបង្កឱ្យមានការចាប់អារម្មណ៍ និងការរិះគន់ពីសំណាក់មហាជននៅលើបណ្ដាញសង្គម។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានអប់រំ ណែនាំ និងតម្រូវឱ្យម្ចាស់រថយន្តបញ្ឈប់ជាដាច់ខាតនូវការបំពាក់ និងប្រើប្រាស់បំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេសបន្តទៀត ដើម្បីចូលរួមគោរពច្បាប់ កាត់បន្ថយការរំខានដោយសំឡេង និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
សមត្ថកិច្ចក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានដល់អ្នកដទៃឡើយ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)