← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

កម្ពុជាជំរុញការគ្រប់គ្រងធនធានទឹកដោយចីរភាពក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 17 min
កម្ពុជាជំរុញការគ្រប់គ្រងធនធានទឹកដោយចីរភាពក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

កម្ពុជាបានបង្ហាញជំហរយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹក The post…

កម្ពុជាបានបង្ហាញជំហរយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ សំដៅធានាផលប្រយោជន៍រួមសម្រាប់ប្រទេសក្នុងតំបន់ និងប្រជាជនរាប់លាននាក់ ដែលពឹងផ្អែកលើប្រព័ន្ធទន្លេដ៏សំខាន់នេះ។

ការបង្ហាញជំហរនេះត្រូវបានធ្វើឡើងដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នៃកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាប្រភពទ្រទ្រង់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀង ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បើតាមលោករដ្ឋមន្ត្រី ប្រជាជនកម្ពុជាជាង ៦០% ពឹងផ្អែកលើវិស័យកសិកម្ម ជលផល និងធនធានផ្សេងៗទៀតដែលពាក់ព័ន្ធនឹងធនធានទឹក។

លោក បានសង្កត់ធ្ងន់ថា របបលំហូរទឹកតាមរដូវកាលរបស់ទន្លេមេគង្គ និងទំនាក់ទំនងធម្មជាតិដ៏ពិសេសរវាងទន្លេមេគង្គ និងបឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ការគាំទ្រដល់ផលិតកម្មជលផល និងកសិកម្មរបស់កម្ពុជា។ ដូច្នេះការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព លោក ថា មិនមែនគ្រាន់តែជាអាទិភាពនៃការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់ និងជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់តាមដងទន្លេមេគង្គ។

បន្ថែមពីនេះ រដ្ឋមន្ត្រីធនធានទឹកកម្ពុជា បានលើកឡើងថា ការយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់សរុបដែលកើតចេញពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការចែករំលែកព័ត៌មានជលសាស្ត្រទាន់ពេលវេលា និងការគ្រប់គ្រងអាងទន្លេដោយមានការសម្របសម្រួលគ្នា ក៏ជាកត្តាចាំបាច់​មិនអាចខ្វះបាន ដើម្បីធានានូវនិរន្តរភាពនៃប្រព័ន្ធទន្លេទាំងមូល។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ដ្រី ក៏បានស្នើឱ្យមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ ពិចារណា និងគាំទ្រដល់ការអនុម័តគម្រោងធនធានទឹករបស់កម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងសមត្ថភាពវិស័យទឹករបស់កម្ពុជា និងការជំរុញគោលដៅរួម ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

លោក…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)