អាមេរិក នឹងធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងប្រតិបត្តិការអនុវត្តច្បាប់ ក្នុងការរុះរើមជ្ឈមណ្ឌលបោកប្រាស់ តាមអនឡាញឆ្លងដែន

Resumen detallado
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការអនុវត្តច្បាប់…
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងការរុះរើមជ្ឈមណ្ឌលបោកប្រាស់ តាមអនឡាញឆ្លងដែន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ អ៊ែនដឺសឹន បានរៀបចំពិធីជប់លៀង ទទួលស្វាគមន៍មន្ត្រីក្រសួងនានារបស់កម្ពុជា និងដៃគូសំខាន់ៗ ដើម្បីអបអរសាទរជំពូកថ្មី នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
ក្នុងអាណត្តិរបស់លោក ឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន នឹងផ្តោតលើការពង្រឹងភាពជាដៃគូរបស់យើង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ និងការការពារពលរដ្ឋអាមេរិក រួមទាំងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងការរុះរើមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញឆ្លងដែន។
លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ អ៊ែនដឺសឹន ទន្ទឹងរង់ចាំការស្វែងយល់ពីប្រទេសកម្ពុជា ការរៀនសូត្រពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងស្តាប់ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ខណៈដែលយើងរួមគ្នាកសាងអនាគតដ៏រឹងមាំ និងរុងរឿង៕
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)