← Volver a la portada
Asia · Actualidad general · DAP News

អាមេរិកបើកឆាកសង្គ្រាមពន្ធគយថ្មី! លោក ត្រាំ ស្នើដំឡើងពន្ធ ២០% ទៅ ៤០% ទប់ទល់នឹងការផលិតលើសតម្រូវការ របស់ដៃគូពាណិជ្ជកម្ម ទាំង១៤ប្រទេស

Publicado por DAP News · Camboya hace 1 d
អាមេរិកបើកឆាកសង្គ្រាមពន្ធគយថ្មី! លោក ត្រាំ ស្នើដំឡើងពន្ធ ២០% ទៅ ៤០% ទប់ទល់នឹងការផលិតលើសតម្រូវការ របស់ដៃគូពាណិជ្ជកម្ម ទាំង១៤ប្រទេស
DAP News

Resumen detallado

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃពុធ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសវិធានការដំឡើងពន្ធគយថ្មីមួយទៀត ទៅលើដៃគូពាណិជ្ជកម្មធំៗចំនួន ១៤ រួមមាន ចិន ជប៉ុន និងសហភាពអឺរ៉ុប…

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃពុធ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសវិធានការដំឡើងពន្ធគយថ្មីមួយទៀត ទៅលើដៃគូពាណិជ្ជកម្មធំៗចំនួន ១៤ រួមមាន ចិន ជប៉ុន និងសហភាពអឺរ៉ុប ដោយមិនរាថយក្នុងគោលនយោបាយគាំពារនិយមរបស់លោកឡើយ បើទោះបីជាគណបក្សសាធារណរដ្ឋរបស់លោក ទើបតែទទួលរងការបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Midterm Elections) របស់សហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៦។

រដ្ឋបាលរបស់លោកបានស្នើដំឡើង អត្រាពន្ធអតិបរមាថ្មីចន្លោះពី ២០% ទៅ ៤០% ដើម្បីទប់ទល់នឹង «សមត្ថភាពផលិតកម្មឧស្សាហកម្មលើសតម្រូវការ» (Excess Industrial Capacity) ដែលអាមេរិកចោទថាប្រទេសទាំងនេះកំពុងជំរុញ។ ទោះជាយ៉ាងណាក៏ដោយ ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក (USTR) បានបញ្ជាក់ថា ខ្លួនមានបំណងកំណត់ពិដានពន្ធថ្មីនេះត្រឹមកម្រិតទាបជាងនេះ ដោយអនុលោមតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលបានសម្រេចរួច ឬកំពុងស្ថិតក្រោមការចរចា។

តាមរយៈការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរយៈពេល ៨ ខែលើការអនុវត្តពាណិជ្ជកម្មមិនស្មើភាពពាក់ព័ន្ធនឹងសមត្ថភាពផលិតកម្មលើសតម្រូវការនេះ USTR មានគោលដៅស្តារអំណាចចរចាផ្នែកពន្ធគយរបស់លោក ត្រាំ ឡើងវិញឱ្យបានពេញលេញ បន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីខែកុម្ភៈ បានលុបចោលការយកពន្ធជាសកលដ៏ទូលំទូលាយរបស់លោក ដែលធ្លាប់បានអនុវត្តក្រោមច្បាប់គ្រាអាសន្នជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះក៏ស្វែងរកការដាក់ពន្ធគយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធរបស់លោក ត្រាំ ឱ្យស្ថិតលើមូលដ្ឋានច្បាប់ និងនយោបាយកាន់តែរឹងមាំ ដោយផ្អែកលើមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ (Section 301 of the Trade Act of 1974) ដែលជាច្បាប់ធ្លាប់ឆ្លងកាត់ការតតាំងនៅតុលាការរួចមកហើយ ព្រមទាំងដើម្បីដោះស្រាយបញ្ហាឧបត្ថម្ភធន និងគោលនយោបាយឧស្សាហកម្មបរទេស…

ដោយឡែក USTR ក៏បានស្នើដំឡើងពន្ធថ្មី ១០% លើការនាំចូលយន្តហោះពាណិជ្ជកម្មផលិតរួចម៉ាក Embraer របស់ប្រទេសប្រេស៊ីល និងបង្កើនពន្ធលើការនាំចូលស្ករសពីប្រេស៊ីលដែលលើសពីកូតាកំណត់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដាក់សម្ពាធឱ្យទីក្រុងប្រាស៊ីលីយ៉ា កែតម្រូវការអនុវត្តពាណិជ្ជកម្មដែលអាមេរិកចោទថាមិនស្មើភាព។ ផលិតផលទាំងនេះធ្លាប់ត្រូវបានលើកលែងពីពន្ធ ២៥% របស់លោក ត្រាំ លើទំនិញប្រេស៊ីល ដែលត្រូវបានដាក់កាលពីខែកក្កដា ក្រោមការស៊ើបអង្កេតតាមមាត្រា ៣០១ ដាច់ដោយឡែកមួយទៀត។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានថ្លែងថា…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)