← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ថ្ងៃឈប់សម្រាក៣ថ្ងៃនៃពិធីបុណ្យអុំទូក នៅតំបន់មុខព្រះបរមរាជវាំង និងផ្លូវថ្មើរជើងមានភ្ញៀវទេសចរចូលរួមកម្សាន្តជាង៦០ម៉ឺននាក់

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 30 min
ថ្ងៃឈប់សម្រាក៣ថ្ងៃនៃពិធីបុណ្យអុំទូក នៅតំបន់មុខព្រះបរមរាជវាំង និងផ្លូវថ្មើរជើងមានភ្ញៀវទេសចរចូលរួមកម្សាន្តជាង៦០ម៉ឺននាក់
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ថ្ងៃឈប់សម្រាករយៈ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជា.... The post ថ្ងៃឈប់សម្រាក៣ថ្ងៃនៃពិធីបុណ្យអុំទូក នៅតំបន់មុខព្រះបរមរាជវាំង…

ថ្ងៃឈប់សម្រាករយៈ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណជាង​៦០ម៉ឺននាក់។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណចំនួន ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។ សម្រាប់ថ្ងៃទី២នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរ ប្រមាណ ២០ម៉ឺននាក់ បានដើរលេងកម្សាន្ត ហើយក៏ថ្ងៃជាថ្ងៃពេញបូណ៌មី ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។

ជាមួយគ្នានេះនៅយប់ថ្ងៃទី២៥ ដែលជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យនេះភ្ញៀវជាតិ ប្រហែលជិត១៧ម៉ឺន នាក់ និងបរទេសជាង ២ពាន់នាក់ បានមកដើរលេងកំសាន្ត។

គួរបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកដំណើរការ “ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Chaktomuk Walk Street)” រយៈពេលចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្នុងនោះ មានរៀបចំកម្មវិធីសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិជាច្រើនទម្រង់ កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុងស្រុក និងលក់ម្ហូបអាហារជាច្រើន៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)