សមត្ថកិច្ចតាមចាប់ខ្លួនឃាតកសម្លាប់សង្សារនៅខណ្ឌកំបូល បានហើយ ក្រោយរត់ទៅពួនក្នុងព្រៃលើភ្នំ នៅខេត្តកំពត

Resumen detallado
សមត្ថកិច្ចតាមចាប់ខ្លួនឃាតកសម្លាប់សង្សារនៅខណ្ឌកំបូល បានហើយ ក្រោយរត់ទៅពួនក្នុងព្រៃលើភ្នំ នៅខេត្តកំពត.... The post សមត្ថកិច្ចតាមចាប់ខ្លួនឃាតកសម្លាប់សង្សារនៅខណ្ឌកំបូល បានហើយ…
ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម លើស្ត្រីមេម៉ាយម្នាក់ដែលត្រូវជាសង្សារ ដោយសារភ្លើងប្រចណ្ឌ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងព្រៃលើភ្នំ ស្ថិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
យោងតាមព័ត៌មានពីសមត្ថកិច្ច ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះលេខ១២ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះជាស្ត្រីមេម៉ាយ ដែលបានលែងលះប្តីអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ និងមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យរយៈពេលប្រហែល១ឆ្នាំ។
ក្រោយទទួលបានព័ត៌មានអំពីករណីខាងលើ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបើកការស្រាវជ្រាវដោយបានបញ្ជាលោកវរសេនីយ៍ទោ សុខ ស៉ីវុត្ថា អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តធ្វើការស្រាវជ្រាវគ្រប់ទីកន្លែង រហូតបានទទួលបានដំណឹងពីអាជ្ញាធរស្រុកឈូកថា ជនសង្ស័យបានយកម៉ូតូមួយគ្រឿងដែលជាម៉ូតូរបស់ជនរងគ្រោះយកមកទុកចោលនៅជើងភ្នំ ស្ថិតនៅភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញតម្រុយថា ជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅទុកចោលនៅជើងភ្នំ ក្នុងភូមិអន្លង់ក្មេងលេង ស្រុកឈូក ខេត្តកំពត។ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងទទួលបានព័ត៌មានថាជនសង្ស័យកំពុងលាក់ខ្លួនក្នុងព្រៃលើភ្នំ កម្លាំងសមត្ថកិច្ចក៏បានចុះប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ជនសង្ស័យមានឈ្មោះ បាន សម្បត្តិ ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ សំណាង
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)