← Volver a la portada
Asia · Actualidad general · DAP News

លោក វង្ស ពិសេន ៖ ការហ្វឹកហ្វឺន ជាអាទិភាពសំខាន់ ក្នុងការកែទម្រង់ កងខេមរភូមិន្ទ

Publicado por DAP News · Camboya hace 31 min
លោក វង្ស ពិសេន ៖ ការហ្វឹកហ្វឺន ជាអាទិភាពសំខាន់ ក្នុងការកែទម្រង់ កងខេមរភូមិន្ទ
DAP News

Resumen detallado

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាល គឺជាអាទិភាពសំខាន់មួយក្នុងការកែទម្រង់…

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាល គឺជាអាទិភាពសំខាន់មួយក្នុងការកែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងមន្ត្រីពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីសិក្សា ឯកសារបណ្តុះបណ្តាល និងការលើកកម្ពស់គុណភាពអប់រំហ្វឹកហ្វឺន ដើម្បីអភិវឌ្ឍសមត្ថភាពនាយទាហានឱ្យឆ្លើយតបនឹងតម្រូវការភារកិច្ចការពារជាតិ។

លោកថា ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាល គឺជាអាទិភាពសំខាន់មួយក្នុងការកែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ ដោយត្រូវផ្តោតលើការពង្រឹងគុណភាពធនធានមនុស្ស វិន័យ វិជ្ជាជីវៈ ជំនាញ កាយសម្បទា ស្មារតីស្នេហាជាតិ និងសមត្ថភាពបំពេញភារកិច្ច។ជាមួយគ្នានេះ ការហ្វឹកហ្វឺនត្រូវអនុវត្តតាមលំដាប់លំដោយ ចាប់ពីកម្រិតបឋម មធ្យម រហូតដល់កម្រិតជាន់ខ្ពស់ ដោយធានាបាននូវគុណភាព និងប្រសិទ្ធភាព។

លោកក៏បានលើកឡើងពីទិសដៅសំខាន់ៗចំនួន៣ ក្នុងការពង្រឹងវិស័យការពារជាតិ រួមមាន ៖ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ , ការធ្វើទំនើបកម្មគ្រឿងបំពាក់ និងការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំ ទំនើប និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

បើតាមការនាយឧត្តមសេនីយ៍ វង្ស ពិសេន ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈនាយទាហាន និងអភិវឌ្ឍធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យស្របតាមតម្រូវការនៃការវិវត្តរបស់សភាពការណ៍ និងភារកិច្ចការពារជាតិនាពេលបច្ចុប្បន្ន និងអនាគត៕

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)