មេដឹកនាំចិន និងជប៉ុន ចាប់ដៃគ្នាយ៉ាងរាក់ទាក់ លើកដំបូង នៅ APEC ក្រោយផ្ទុះភាពតានតឹងរឿង កោះតៃវ៉ាន់

Resumen detallado
ក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយ នៅទីក្រុ Shenzhen កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា មេដឹកនាំចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានចាប់ដៃគ្នា
ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុ Shenzhen កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា មេដឹកនាំចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានចាប់ដៃគ្នា ដោយភាពរាក់ទាក់ ដ្បិតតែប្រទេសទាំងពីរ កំពុងមានភាពតានតឹងដាក់គ្នាមកអស់រយៈពេលជាងមួយឆ្នាំមកហើយ ក៏ដោយ។
នាយករដ្ឋមន្ត្រីជប៉ុន បានញញឹម និងនិយាយពាក្យពេចន៍រាក់ទាក់ខ្លីៗជាមួយលោក ស៊ី ខណៈកំពុងទទួលស្វាគមន៍មេដឹកនាំនានា ដែលអញ្ជើញមកចូលរួម មុនពេលពិធីលៀងសាយភោជ សម្រាប់កិច្ចប្រជុំកំពូល APEC។
នេះជាជំនួបលើកដំបូង បន្ទាប់ពី លោកស្រី Takaichi លើកឡើង កាលពីខែវិច្ឆិកា ឆ្នាំមុន អំពីលទ្ធភាពនៃការអន្តរាគមន៍យោធាជប៉ុនក្នុងករណីមានវិបត្តិ នៅតៃវ៉ាន់។
សម្រាប់មន្ត្រីជប៉ុន សូម្បីតែការចាប់ដៃគ្នាជាធម្មតាក៏ក្លាយជាបញ្ហាមួយ បង្កឱ្យមានការរង់ចាំដោយក្តីព្រួយបារម្ភក្នុងវិស័យការទូតដែរ។ គ្រប់គ្នាសុទ្ធតែបានផ្ដោតការចាប់អារម្មណ៍ថា តើទីក្រុងប៉េកាំងនឹងបង្ហាញកាយវិការគួរសមជាលក្ខណៈទូទៅណាមួយ ដល់មេដឹកនាំជប៉ុនរូបនេះដែរឬទេ។
ការស្វាគមន៍ដែលមើលទៅហាក់ដូចជាកក់ក្តៅ ក្នុងពិធីលៀងសាយភោជនោះ គឺផ្ទុយស្រឡះពីការមកដល់ដ៏ស្ងប់ស្ងាត់របស់ លោកស្រី Takaichi នៅឯព្រលានយន្តហោះទីក្រុង Shenzhen កាលពីថ្ងៃដដែល។ ខុសប្លែកពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានស្វាគមន៍ដោយក្រុមអ្នកសម្តែង និងតន្ត្រីដ៏អ៊ូអរនោះ មេដឹកនាំជប៉ុនរូបនេះ ត្រូវបានទទួលស្វាគមន៍ដោយគ្មានពិធីអធិកអធមអ្វីឡើយ បង្កើតឱ្យឃើញនូវភាពខុសគ្នាដ៏គួរឱ្យកត់សម្គាល់៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)



