ត្រាំ ថា គោលបំណងផ្តួលរំលំរបបអ៊ីរ៉ង់ ដោយអ៊ីស្រាអែល អាចទៅរួច តែមិនមែនជាគោលដៅចម្បង របស់លោកទេ

Resumen detallado
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ថា គោលដៅរបស់អ៊ីស្រាអែលក្នុងការផ្តួលរំលំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះ…
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ថា គោលដៅរបស់អ៊ីស្រាអែលក្នុងការផ្តួលរំលំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះ «អាចនឹងធ្វើទៅបាន» ប៉ុន្តែ វាមិនមែនជាគោលបំណងរបស់លោក នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ។
លោក ត្រាំ ប្រាប់កាសែត New York Post យ៉ាងដូច្នេះ៖ «ខ្ញុំគ្រាន់តែ មិនចង់ឱ្យពួកគេមានអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ។ ខ្ញុំមិនដែលគាំទ្រ ឬប្រឆាំងនឹងការផ្លាស់ប្តូររបបដឹកនាំនោះទេ ហើយក៏មិនបានកំណត់វាជាលក្ខខណ្ឌមួយ សម្រាប់យុទ្ធនាការរបស់សហរដ្ឋអាមេរិកដែរ»។
ពេលត្រូវបានសួរថា តើឱកាសសម្រាប់ការបញ្ជាឱ្យមានការវាយប្រហារបន្ថែមទៀត កំពុងតែរួមតូចទៅៗឬយ៉ាងណា?
លោក ត្រាំ បានឆ្លើយ ថវិកាសម្រាប់សកម្មភាពសង្គ្រាមនេះ នឹងអាចប្រើប្រាស់បានរហូតដល់ចុងខែមករា។
លោកទទួលស្គាល់ថា គណបក្សប្រជាធិបតេយ្យ អាចនឹងដាក់កម្រិតលើជម្រើសផ្នែកយោធារបស់ខ្លួន ពេលពួកគេឡើងកាន់កាប់សភាតំណាងរាស្ត្រក្នុងខែមករា ហើយ ការបញ្ចប់យុទ្ធនាការ មុនពេលកំណត់ នឹងប្រែក្លាយជាជ័យជម្នះទាំងស្រុងទៅជាបរាជ័យវិញ។
លោក ត្រាំ មិនបានប្រកាសពីការសម្រេចចិត្តណាមួយ ក្នុងការបន្តការវាយប្រហារអ៊ីរ៉ង់ឡើងវិញនោះទេ។
កាលពីថ្ងៃអង្គារ លោក ត្រាំ លើកឡើងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ ត្រូវបានចុះខ្សោយយ៉ាងខ្លាំង ហើយអ៊ីរ៉ង់មានសមត្ថភាពតិចតួចប៉ុណ្ណោះក្នុងការបាញ់មីស៊ីល។
លោកបានហៅការបិទផ្លូវសមុទ្រ ដោយសហរដ្ឋអាមេរិកថា ជាការបិទផ្លូវសមុទ្រដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ននេះ មានការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូសច្រើនជាង មុនពេលសង្គ្រាមបានចាប់ផ្តើមទៅទៀត៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)