← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ពលរដ្ឋ​កម្ពុជា​​ប្រមាណ​៥ពាន់​នាក់​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​មួយ​ឆ្នាំ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 53 min
ពលរដ្ឋ​កម្ពុជា​​ប្រមាណ​៥ពាន់​នាក់​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​មួយ​ឆ្នាំ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ឱ្យ​ដឹង​ថា​គិត​មក​ដល់​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រមាណ​៧២៣ ០០០នាក់ កំពុង​រស់​នៅ​ជា​មួយ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​អាច​កើន​ឡើង​ដល់ ១,២លាននាក់​នៅ​ឆ្នាំ​២០៥០។

​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ឱ្យ​ដឹង​ថា​គិត​មក​ដល់​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រមាណ​៧២៣ ០០០នាក់ កំពុង​រស់​នៅ​ជា​មួយ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​អាច​កើន​ឡើង​ដល់ ១,២លាននាក់​នៅ​ឆ្នាំ​២០៥០។ លោក​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ចំនួន​អ្នក​ស្លាប់​នៅ​កម្ពុជា​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​បច្ចុប្បន្ន​មាន​ប្រមាណ ៥ពាន់នាក់​ក្នុង​មួយ​ឆ្នាំ​។

លើក​ឡើង​ក្នុង​សិក្ខាសាលា​ «អន្តរាគមន៍​ឆាប់​រហ័ស ក្នុង​ការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​» ដែល​រៀបចំ​ដោយ​សភា​ជាតិ​ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​នេះ លោករដ្ឋមន្ត្រី ឈាង រ៉ា មាន​ប្រសាសន៍​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​កំណត់​ជា​អទិភាព​មួយ​ក្នុង​គោល​នយោបាយ​សុខាភិបាល​កម្ពុជា។ យ៉ាងណា​ក្ដី​បើ​តាម​ទិន្និន័យ​ដែល​ក្រសួង​ទទួល​បាន​គឺ​ចំនួន​អ្នក​កើត​ជំងឺ​នេះ​កើន​ឡើង​ជា​បន្តបន្ទាប់​ដែល​ត្រូវ​មាន​វិធាន​ការ​ជា​ចាំ​បាច់​ដើម្បី​គាំទ្រ​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​ជំងឺ​មិន​ឆ្លង​ទាំង​អស់​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​បាន​បង្ក​ឱ្យ​មាន​មរណភាព​ខ្ពស់​ជាង​គេ​ ហើយ​ពលរដ្ឋ​កម្ពុជា​​១​ក្នុង​ចំណោម​៤​នាក់​ បាន​ស្លាប់​មុន​អាយុ​៧០​ឆ្នាំ​ដោយ​សារ​ជំងឺ​ទាំង​នេះ​។

លោក​បាន​បញ្ជាក់​​ផង​ដែរ​ថា៖ «ក្នុង​ចំណោម​ជំងឺ​មិន​ឆ្លង​សំខាន់​ៗ​ចំនួន​៥​ ជំងឺ​ទឹក​នោម​ផ្អែម​ គឺ​ជា​ជំងឺ​ដែល​មាន​កើន​ឡើង​ខ្លាំង​បំផុត​នាពេល​ថ្មីៗ​នេះ ហើយ​បង្ក​ឱ្យ​មាន​មរណភាព ប្រមាណ​ ៥ ០០០​នាក់ ក្នុង​មួយ​ឆ្នាំ​ ស្មើ​នឺង​អត្រា​ ៦,៣%​នៃ​ចំនួន​ស្លាប់​សរុប»។

​​បើ​តាម​លោក​ ឈាង រ៉ា ​បច្ចុប្បន្ន​កម្ពុជា​មាន​មណ្ឌល​សុខភាព​ចំនួន ១ ៣១០ កន្លែង​ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក ខេត្ត ចំនួន ១២៤ ​កំពុង​ផ្ដល់​សេវា​ពិនិត្យ​​រក​ជំងឺ ការ​ថែ​ទាំ និង​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​ជំងឺ​លើ​សម្ពាធ​ឈាម។ លោក​បាន​ជំរុញ​ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ចូលរួម​ផ្សព្វផ្សាយ បង្ការ និង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ទាំង​មូល​ដើម្បី​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)