ក្រុមអ្នកឆក់ត្រី៧នាក់ រត់គេចខ្លួន បន្សល់ទុកម៉ូតូ៧គ្រឿង និងឧបករណ៍ឆក់ត្រីនៅក្រុងស្ទឹងសែន!

Resumen detallado
កំពង់ធំះ ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានជំរុញឱ្យលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចាត់ឱ្យលោក យ៉េង…
កំពង់ធំះ ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានជំរុញឱ្យលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចាត់ឱ្យលោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន ចុះប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យប្រព្រឹត្តបទល្មើស នេសាទដោយប្រើឧបករណ៍ឆក់ត្រីទ្រង់ទ្រាយធំ មានគ្នាប្រមាណ៧នាក់ បានរត់គេចខ្លួនបាត់ ខណៈកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបនៅពេលយប់ ដោយបន្សល់ទុកម៉ូតូចំនួន ៧គ្រឿង ឧបករណ៍ឆក់ត្រីមួយចំនួន និងត្រីប្រមាណ ៥គីឡូក្រាម នៅកន្លែងកើតហេតុ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីលោក យ៉េង យ៉ាន និងកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីសកម្មភាពល្មើសច្បាប់នេសាទនៅតំបន់វាលក្រោម សរសរ១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក យ៉េង យ៉ាន បានឱ្យដឹងថានៅវេលាម៉ោង៩ និង០៥នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមអ្នកឆក់ត្រីប្រមាណ៧នាក់ កំពុងធ្វើសកម្មភាពនៅទីតាំងខាងលើ។ ក្រោយទទួលបានព័ត៌មាន កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន៦នាក់ បានចេញប្រតិបត្តិការភ្លាមៗ ក្រោមការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ដើម្បីចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់នោះ។ រហូតដល់វេលាម៉ោង៩ និង៥៣នាទីយប់ថ្ងៃដដែល កម្លាំងប្រតិបត្តិការបានរកឃើញថា ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូ និងឧបករណ៍ប្រើប្រាស់សម្រាប់ឆក់ត្រីនៅកន្លែងកើតហេតុ។ ចំពោះសម្ភារៈដែលកម្លាំងសមត្ថកិច្ចប្រមូលបានរួមមាន៖ ម៉ូតូចំនួន៧គ្រឿង ម៉ូទ័រឆក់ត្រីចំនួន៧គ្រឿង ដងឆក់ត្រីចំនួន៧គូ…
លោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែនបានបញ្ជាក់ថា សម្ភារៈទាំងអស់នេះ នឹងត្រូវប្រគល់ជូនសមត្ថកិច្ចជំនាញនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ និងចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី គឺជាសកម្មភាពខុសច្បាប់ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ជាមួយគ្នានេះ ការចូលរួមផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ក៏ជាចំណែកសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិផងដែរ។ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ នឹងបន្តស្រាវជ្រាវ…
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)