ជប៉ុនផ្តល់ជំនួយជាង១៦លានដុល្លារជួយកម្ពុជាពង្រឹងសេវាទឹកស្អាត និងគ្រប់គ្រងសំណល់

Resumen detallado
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងជាង១៦លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួនពីរ The post…
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងជាង១៦លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួនពីរ ដែលផ្តោតលើការកែលម្អប្រព័ន្ធផ្គត់ផ្គង់សេវាទឹកស្អាតនិងការពង្រឹងការគ្រប់គ្រងសំណល់រឹង។
ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ចុះហត្ថលេខារួមគ្នាជាមួយលោក អ៊ុស៊ីហ្សិតិ ហ៊ិដេអុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងការបរទេស ក្នុងរាធានីភ្នំពេញ។
យោងតាមការបញ្ជាករបស់ក្រសួងការបរទេស តាមរយៈកិច្ចព្រមព្រៀងនេះ ជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួនពីរ ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់សរុប ២,៤ប៊ីលានយ៉េន ឬប្រមាណ ១៦,១១លានដុល្លារអាម៉េរិក។
គម្រោងទាំងពីរនោះ រួមមានគម្រោងទី១ ជប៉ុនផ្តល់ថវិកាចំនួន ១,៤ប៊ីលានយ៉េន ឬប្រមាណ ៩,៤លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសាងសង់រោងចក្រផលិតសារធាតុក្ល័ររាវ ដើម្បីបង្កើតប្រព័ន្ធផ្គត់ផ្គង់សារធាតុសម្លាប់មេរោគដែលមានសុវត្ថិភាពជាងមុន និងប្រសិទ្ធភាពកាន់តែប្រសើរ សម្រាប់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។
គម្រោងទី២ មានថវិកាចំនួន ១ប៊ីលានយ៉េន ឬប្រមាណ ៦,៧១លានដុល្លារអាម៉េរិក សម្រាប់គម្រោងគ្រប់គ្រងសំណល់រឹងទីប្រជុំជនតាមបែបសេដ្ឋកិច្ចចក្រាក្នុងខេត្តបាត់ដំបង។ គម្រោងទី២នេះ ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់នៅក្នុងខេត្តបាត់ដំបង។
ការបន្តផ្តល់ជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុននេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ជាការបង្ហាញពីការបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)