← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

បារាំងចាប់អារម្មណ៍ជួយកម្ពុជាបង្កើតផ្សារបោះដុំទំនើប ដោយប្រើបទពិសោធផ្សារ Rungis

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 13 min
បារាំងចាប់អារម្មណ៍ជួយកម្ពុជាបង្កើតផ្សារបោះដុំទំនើប ដោយប្រើបទពិសោធផ្សារ Rungis
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ប្រធានាធិបតីបារាំង បានបង្ហាញពីឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីរវាងកម្ពុជា និងបារាំង ដោយលើកឡើងថា កម្ពុជាមានបំណងទទួលយកជំនាញ The post…

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហាញពីឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីរវាងកម្ពុជា និងបារាំង ដោយលើកឡើងថា កម្ពុជាមានបំណងទទួលយកជំនាញ និងបទពិសោធពីផ្សារបោះដុំ Rungis របស់បារាំង ដើម្បីបង្កើតផ្សារបោះដុំទំនើបមួយនៅកម្ពុជា។

ក្នុងសារដែលលោកបានបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា លោក ម៉ាក្រុង បានឱ្យដឹងថា លោកបានអញ្ជើញមកជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងធុរកិច្ចបារាំង ដើម្បីស្វែងរកទីផ្សារថ្មីៗ និងបង្កើតឱកាសពាណិជ្ជកម្មបន្ថែមនៅកម្ពុជា។ លោកបានសរសេរថា ជំនាញ និងបទពិសោធរបស់បារាំងកំពុងបង្កើតឱកាសសហប្រតិបត្តិការជាក់ស្តែងរួចហើយ ដោយលើកយកគម្រោងផ្សារបោះដុំទំនើបនៅកម្ពុជាជាឧទាហរណ៍មួយ ដែលអាចទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍របស់ផ្សារ Rungis។

ការលើកឡើងនេះបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ជាពិសេសការយកបទពិសោធពីបារាំងមកជួយជំរុញការអភិវឌ្ឍប្រព័ន្ធផ្សារបោះដុំទំនើបនៅកម្ពុជា។ លោក ម៉ាក្រុង បានបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា និងម៉ាឡេស៊ី គឺការការពារការងារ និងជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើតឱកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសជាដៃគូផងដែរ។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយដៃគូកាន់តែច្រើន អាចជួយកាត់បន្ថយការពឹងផ្អែកលើប្រភពផ្គត់ផ្គង់តែមួយ និងបើកឱកាសថ្មីៗសម្រាប់ក្រុមហ៊ុន និងធុរកិច្ច។ លោកក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ភាសា វប្បធម៌ និងមិត្តភាព ក្នុងការរក្សាទំនាក់ទំនង និងជំរុញឱកាសទាំងនេះឱ្យបន្តរីកចម្រើន។

លោក ម៉ាក្រុង បានអញ្ជើញមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជាចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី លោក ហ្វ្រង់ស្វ័រ មីតតេរ៉ង់ (François Mitterrand) ក្នុងឆ្នាំ១៩៩៣។

ក្នុងដំណើរទស្សនកិច្ចនេះ លោកក៏ត្រូវចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃហ្វ្រង់កូហ្វូនី (OIF) នៅរាជធានីភ្នំពេញ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រមាណ១០ លើវិស័យផ្សេងៗ រួមមាន បញ្ញាសិប្បនិម្មិត ថាមពល សុខាភិបាល និងបេតិកភណ្ឌ។ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងបន្តបើកច្រកសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)