ករណីរថយន្តដឹកកម្មករធ្លាក់ចូលប្រឡាយ នៅខេត្តស្វាយរៀងកម្មករនៅក្នុងរថយន្តមានសុវត្ថិភាព

Resumen detallado
ករណីរថយន្តដឹកកម្មករធ្លាក់ចូលប្រឡាយ នៅខេត្តស្វាយរៀងកម្មករនៅក្នុងរថយន្តមានសុវត្ថិភាព... The post ករណីរថយន្តដឹកកម្មករធ្លាក់ចូលប្រឡាយ នៅខេត្តស្វាយរៀងកម្មករនៅក្នុងរថយន្តមានសុវត្ថិភាព…
កម្មករនិយោជិតទាំង៣០នាក់ ដែលជិះលើរថយន្តដឹកកម្មករមួយគ្រឿង ធ្លាក់ចូលក្នុងប្រឡាយនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបន្តដំណើរទៅកន្លែងធ្វើការតាមរថយន្តដឹកកម្មករផ្សេងទៀត ដោយកម្មករមួយចំនួនបានរងរបួសស្រាលបន្តិចបន្តួច ហើយពុំមានអ្នករងរបួសធ្ងន់ទេ។ នេះបើតាមលោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «ក្រោយកើតហេតុ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យស្ថានភាពបងប្អូនកម្មករនៅកន្លែងកើតហេតុ។ បងប្អូនយើងមួយចំនួនមានរបួសបន្តិចបន្តួច ហើយបងប្អូនទាំងអស់បានបន្តដំណើរទៅធ្វើការជាធម្មតាតាមរថយន្តដឹកកម្មករផ្សេងទៀត»។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ខណៈអ្នកបើកបរព្យាយាមគេចពីរ៉ឺម៉កកង់បីមួយគ្រឿង រួចក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយ៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)
