← Volver a la portada
Asia · Actualidad general · DAP News

ក្រុមហ៊ុន Nvidia ច្រានចោលការវិលត្រឡប់របស់លោក Huang ខណៈយុទ្ធនាការទាមទារឱ្យលោកត្រឡប់មកវិញកំពុងកើនឡើង

Publicado por DAP News · Camboya hace 1 h
ក្រុមហ៊ុន Nvidia ច្រានចោលការវិលត្រឡប់របស់លោក Huang ខណៈយុទ្ធនាការទាមទារឱ្យលោកត្រឡប់មកវិញកំពុងកើនឡើង
DAP News

Resumen detallado

បរទេស៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia មិនកំពុងពិចារណាលើការវិលត្រឡប់របស់លោក ជេនសេន ហ័ង (Jensen Huang) ក្នុងតំណែងជានាយកប្រតិបត្តិ (CEO) នោះទេ…

បរទេស៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia មិនកំពុងពិចារណាលើការវិលត្រឡប់របស់លោក ជេនសេន ហ័ង (Jensen Huang) ក្នុងតំណែងជានាយកប្រតិបត្តិ (CEO) នោះទេ នេះបើយោងតាមប្រភពបីរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ទោះបីជាមានការកើនឡើងនៃយុទ្ធនាការទាមទារឱ្យលោកត្រឡប់មកវិញ តែប៉ុន្មានថ្ងៃបន្ទាប់ពីរឿងអាស្រូវស្នេហាពាក់ព័ន្ធនឹងបុគ្គលិក និងការសង្ស័យថាមានទំនាក់ទំនងជាមួយចារកម្មចិន ដែលបានបង្ខំឱ្យលោកលាលែងពីតំណែងក៏ដោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០២៦។

មនុស្សជាង ១៨០.២០០ នាក់ បានចុះហត្ថលេខាលើញត្តិទាមទារឱ្យលោក Huang ត្រឡប់មកវិញ ខណៈលោក អ៊ីលុន ម៉ាសក៍ (Elon Musk) បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកមិនអន់ចិត្តនោះទេប្រសិនបើបានឃើញលោក Huang ត្រូវបានតែងតាំងជា CEO ឡើងវិញ។

មនុស្សរាប់ពាន់នាក់ដែលបញ្ជាក់ថាខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន Nvidia បានចូលរួមក្នុងការអំពាវនាវនេះ ទោះបីជាអ្នកជំនាញផ្នែកអភិបាលកិច្ច និងវិនិយោគិនមួយចំនួនព្រមានថា ការនាំលោកត្រឡប់មកវិញមុនពេលការស៊ើបអង្កេតបញ្ចប់ អាចធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យថ្មីៗក៏ដោយ។

កំណើននៃការគាំទ្រយ៉ាងខ្លាំងចំពោះលោក Huang បានប្រែក្លាយរឿងរ៉ាវនៃការបន្តវេនរបស់ក្រុមហ៊ុន ទៅជាការសាកល្បងមួយថា តើ Nvidia អាចបំបែកខ្លួនចេញពីស្ថាបនិកម្នាក់ ដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលាតសន្ធឹងលើបុគ្គលិករបស់ខ្លួន — ដែលអ្នកខ្លះស្មោះត្រង់យ៉ាងខ្លាំងចំពោះអតីត CEO រូបនេះ — និងម្ចាស់ភាគហ៊ុន តំបន់ Silicon Valley ខ្សែចង្វាក់ផ្គត់ផ្គង់តៃវ៉ាន់ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដែរឬទេ។

អគារខ្ពស់កប់ពពកបំផុតរបស់តៃវ៉ាន់ គឺអគារ Taipei 101 ត្រូវបានបញ្ចាំងពន្លឺកាលពីថ្ងៃចន្ទ ជាមួយនឹងសារជាច្រើន រួមទាំងពាក្យ “តៃវ៉ាន់ស្រឡាញ់លោក Jensen” ។ ម្ចាស់ភាគហ៊ុនលេចធ្លោមួយចំនួន ដូចជាលោក ហ្គាវីន បេកឃ័រ (Gavin Baker) មកពីក្រុមហ៊ុន Atreides Management និងនាយកប្រតិបត្តិ Altimeter Capital Management លោក ប្រេដ ហ្គឺសត៍ន័រ (Brad Gerstner) បានជំរុញឱ្យ Nvidia កុំប្រញាប់ប្រញាល់ជំនួសតំណែងលោក មុនពេលការពិតទាំងអស់ត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់។

ប្រភពមួយដែលដឹងពីបញ្ហានេះបាននិយាយថា “ក្រុមប្រឹក្សាភិបាល Nvidia មិនកំពុងពិចារណានាំលោក Jensen ត្រឡប់មកវិញនោះទេ”។

ការគាំទ្រចំពោះអតីត CEO រូបនេះ…

ភាពមិនច្បាស់លាស់នេះបានបែងចែកទស្សនៈវិនិយោគិនជុំវិញអនាគតរបស់លោក Huang…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)

También te puede interesar