← Volver a la portada
Asia · Actualidad general · DAP News

លោក ហ៊ុន ម៉ានី ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី ដែលទទួលបានអគារសិក្សាថ្មី ១ខ្នង ស្ថិតនៅវិទ្យាល័យ អ៊ិជិយីគិ វាលពង់

Publicado por DAP News · Camboya hace 16 min
លោក ហ៊ុន ម៉ានី ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី ដែលទទួលបានអគារសិក្សាថ្មី ១ខ្នង ស្ថិតនៅវិទ្យាល័យ អ៊ិជិយីគិ វាលពង់
DAP News

Resumen detallado

កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មី ១ខ្នង នៃវិទ្យាល័យ អ៊ិជិយីគិ វាលពង់…

កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មី ១ខ្នង នៃវិទ្យាល័យ អ៊ិជិយីគិ វាលពង់ ដែលស្ថិតក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទ១៩ខែវិច្ជិកាឆ្នាំ២០២៦ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តំណាងសប្បុរសជន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សយ៉ាងច្រើន សរុបប្រមាណ ១០០០នាក់ ។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នាឱកាសនេះ លោក ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនយ៉ាបាតុង នៃប្រទេសជប៉ុន ប្រជាជនជប៉ុន និង លោក ឱក វិជ័យ ប្រធានអង្គការសប្បុរសជនខ្មែរ-ជប៉ុន ដែលបានចូលរួមជួយឧបត្ថម្ភ សាងសង់អគារសិក្សាថ្មីនេះ ដើម្បីបំពេញតម្រូវការថ្នាក់រៀន និងផ្តល់នូវបរិយាកាសសិក្សារៀនសូត្រកាន់តែល្អប្រសើរសម្រាប់ប្អូនៗសិស្សានុសិស្ស ។

អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់វិទ្យាល័យអ៊ីជិយីគិវាលពង់ និងសហគមន៍មូលដ្ឋាន ដែលជាតម្រូវការចាំបាច់ សម្រាប់បំពេញសេចក្តីត្រូវការ ក្នុងការសិក្សា របស់ប្អូនៗសិស្សានុសិស្ស ដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។អគារសិក្សាថ្មីនេះ នឹងផ្តល់ឱកាសដល់ក្មួយៗ ទាំងក្នុងពេលបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត បានអង្គុយសិក្សារៀនសូត្រ កសាងចំណេះដឹង បណ្តុះសមត្ថភាពដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ ។លើសពីនេះក៏ជាសក្ខីភាពបង្ហាញ ពីស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការចូលរួមចំណែករបស់ប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់វិស័យ អប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាមួយឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សូមបន្តពង្រឹងគុណភាព នៃការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និង សីលធម៌ល្អ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ ព្រមទាំងចូលរួមថែរក្សាការពារសមិទ្ធផល អគារសិក្សាថ្មីនេះឱ្យបានគង់វង្សយូរអង្វែង ៕ដោយ៖សុខ…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)