ពីវេទិកា Frano Tech៖ ពាក់កណ្តាលឆ្នាំ ២០២៧ កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអុបទិកក្រោមបាតសមុទ្រថ្មី ពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

Resumen detallado
កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអុបទិកក្រោមបាតសមុទ្រល្បឿនលឿនថ្មី The post ពីវេទិកា Frano Tech៖ ពាក់កណ្តាលឆ្នាំ ២០២៧…
កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអុបទិកក្រោមបាតសមុទ្រល្បឿនលឿនថ្មី នៅពាក់កណ្តាលឆ្នាំ២០២៧ ដើម្បីពង្រឹងការតភ្ជាប់អ៊ីនធឺណិតអន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យឌីជីថលឱ្យកាន់តែរីកចម្រើន។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ពីគម្រោងនេះ ក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ FrancoTech 2026 ក្រោមប្រធានបទស្តីពីរដ្ឋាភិបាលឌីជីថល ដោយចាត់ទុកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាកត្តាសំខាន់សម្រាប់គាំទ្រដល់បរិវត្តកម្មឌីជីថលរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងថា FrancoTech 2026 គឺជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ បង្ហាញសមិទ្ធផល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ាន អឺរ៉ុប និងអាហ្វ្រិក។
ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ លោកបានឱ្យដឹងថា បច្ចុប្បន្នបណ្តាញសេវា 4G នៅកម្ពុជាមានវិសាលភាពគ្របដណ្តប់ប្រមាណ ៩៥% នៃប្រជាជនសរុប ខណៈសេវា 5G ដែលបានដាក់ឱ្យដំណើរការកាលពីខែមករា ឆ្នាំ២០២៦ មានការគ្របដណ្តប់ដល់ ៣៤,៥% រួចហើយ។
ទន្ទឹមនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាក៏កំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់អាហារូបករណ៍ ប្រាក់កម្ចីនិស្សិតគ្មានការប្រាក់ ការបង្កើតថ្នាក់រៀនឌីជីថល មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការធ្វើទំនើបកម្មកម្មវិធីសិក្សានៅតាមសាកលវិទ្យាល័យ។
ជាមួយគ្នានេះ ផែនទីបង្ហាញផ្លូវជំនាញឌីជីថលរបស់កម្ពុជា មានគោលដៅបណ្តុះបណ្តាលអ្នកជំនាញឌីជីថលយ៉ាងតិច ១០០.០០០នាក់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ព្រមទាំងជំរុញការបំពាក់ជំនាញឌីជីថលដល់មន្ត្រីរាជការ គ្រូបង្រៀន សហគ្រិន និងប្រជាពលរដ្ឋទូទៅ។
ចំណែកឯការធ្វើទំនើបកម្មសេវាសាធារណៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានក្លាយជាសមិទ្ធផលឌីជីថលដ៏លេចធ្លោរបស់កម្ពុជា ដោយទទួលបានពានរង្វាន់សេវាសាធារណៈរបស់អង្គការសហប្រជាជាតិ (UN Public Service Award) ឆ្នាំ២០២៦។
គិតត្រឹមខែតុលា ឆ្នាំ២០២៦ ថ្នាលនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័នសាធារណៈចំនួន ៣៨ និងគ្រឹះស្ថានអប់រំចំនួន ៧៧ ដោយបានផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លានឯកសារ។
លើសពីនេះ ប្រទេសទីម័រខាងកើតបានយកថ្នាលនេះទៅប្រើប្រាស់សម្រាប់ប្រព័ន្ធបណ្ណបើកបរ ខណៈប្រទេសហ្វីលីពីនបានយកស្ថាបត្យកម្មទៅអភិវឌ្ឍប្រព័ន្ធអត្តសញ្ញាណប័ណ្ណឌីជីថលជាតិ។
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)



