តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ២ សប្ដាហ៍ជាប់ៗគ្នា ចំពេលកង្វល់ផ្នែកផ្គត់ផ្គង់ស្រាកស្រាន្ត

Resumen detallado
តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះ ២ សប្ដាហ៍ជាប់ៗគ្នា ចំពេលទីផ្សាររំពឹងទុកពីកំណើននៃការផ្គត់ផ្គង់ប្រេងលើពិភពលោក ស្របពេលហានិភ័យ The post តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ២…
តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះ ២ សប្ដាហ៍ជាប់ៗគ្នា ចំពេលទីផ្សាររំពឹងទុកពីកំណើននៃការផ្គត់ផ្គង់ប្រេងលើពិភពលោក ស្របពេលហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាហាក់មានការថមថយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅម៉ាក Brent បានបិទការជួញដូរនៅថ្ងៃសុក្រក្នុងតម្លៃ ៩៥,៨៤ ដុល្លារ/បារ៉ែល ដោយកើនឡើង ០,០២ ដុល្លារ ឬ ០,០២% ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ០,១៨ ដុល្លារ ឬ ០,២០% មកនៅត្រឹម ៨៨,៥៦ ដុល្លារ/បារ៉ែល។
សម្រាប់ការជួញដូរពេញមួយសប្ដាហ៍នេះ តម្លៃប្រេងទាំង ២ ប្រភេទ បានធ្លាក់ចុះប្រមាណ ២,៥%។ នៅសប្ដាហ៍មុន Brent ធ្លាក់ចុះ ១៦% និងប្រេង WTI ធ្លាក់ចុះ ១៣%។
ការធ្លាក់ចុះថ្មីនេះ កើតឡើងចំពេលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញរបាយការណ៍បង្ហាញពីកំណើនការផ្គត់ផ្គង់ប្រេងលើសតម្រូវការពិភពលោក។ អ្នកវិភាគបានលើកឡើងថា ទីផ្សារប្រេងកំពុងផ្លាស់ប្ដូរពីការព្រួយបារម្ភអំពីការខ្វះខាតប្រេង មកជាការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការវិញ។
ជាមួយគ្នានេះ តម្រូវការប្រេងនៅសហរដ្ឋអាមេរិកក៏បង្ហាញសញ្ញាថមថយផងដែរ ខណៈស្តុកប្រេងឆៅ និងប្រេងឥន្ធនៈបានកើនឡើងកាលពីសប្ដាហ៍មុន ដោយសារការប្រើប្រាស់ផលិតផលប្រេងចម្រាញ់មានកម្រិតទាប និងការនាំចូលប្រេងកើនឡើង។
យ៉ាងណាមិញ ភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែជាកត្តាហានិភ័យសម្រាប់ទីផ្សារប្រេង ជាពិសេសការដឹកជញ្ជូនប្រេងឆៅឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៊ីរ៉ង់បានអះអាងថា នាវាដឹកប្រេងចំនួន ៤ គ្រឿង បានរងការផ្ទុះនៅក្នុងច្រកសមុទ្រហ័រមូហ្ស បន្ទាប់ពីមិនអើពើនឹងការព្រមាន។ នៅថ្ងៃដដែល ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយប្រហារស្ថានីយបូមប្រេង និងហេដ្ឋារចនាសម្ព័ន្ធប្រេងមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត រួមទាំងទីតាំងរបស់ក្រុមហ៊ុន Aramco ផងដែរ។
ទន្ទឹមនឹងនេះ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់មិនមែនជាកត្តាចាំបាច់សម្រាប់ការបញ្ចប់សង្គ្រាមនោះទេ៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)