លោក នៅ សាម៉េត ប្រើម៉ាស៊ីនបាញ់បាល់បង្ហាត់ពង្រឹងសមត្ថភាពចាប់សេវារបស់ក្រុមវិសាខា

Resumen detallado
គ្រូបង្វឹករបស់សមាគមបាល់ទះវិសាខា លោក នៅ សាម៉េត កាលពីពេលថ្មីៗនេះបានបញ្ចេញវីដេអូបង្ហាត់សិស្សដោយប្រើប្រាស់ឧបករណ៍បាញ់បាល់ដើម្បីពង្រឹងសមត្ថភាពចាប់សេវា The…
គ្រូបង្វឹករបស់សមាគមបាល់ទះវិសាខា លោក នៅ សាម៉េត កាលពីពេលថ្មីៗនេះបានបញ្ចេញវីដេអូបង្ហាត់សិស្សដោយប្រើប្រាស់ឧបករណ៍បាញ់បាល់ដើម្បីពង្រឹងសមត្ថភាពចាប់សេវា និងការការពារបាល់ដល់កីឡាករឲ្យកាន់តែប្រសើរឡើងឈានដល់កម្រិតស្ដង់ដាអន្តរជាតិ។
លោក នៅ សាម៉េត គ្រូបង្វឹករបស់សមាគមបាល់ទះវិសាខា បានឲ្យដឹងថា ឧបករណ៍បាញ់បាល់នេះវិសាខាមានយូរមកហើយដែរដោយគ្រាន់តែជំនាន់គ្រូបរទេសមុនមិនសូវយកមកប្រើប្រាស់ប៉ុណ្ណោះ។ ឧបករណ៍ជំនួយនេះលោកទទួលដំណឹងកន្លងមកថាទិញមានតម្លៃថ្លៃផងដែរ។
ដោយសារតែលោកចូលបង្ហាត់បន្តនៅពេលនេះ ដូច្នេះក៏យកឧបករណ៍ខាងលើមកប្រើប្រាស់ឡើងវិញដើម្បីជួយពង្រឹងសមត្ថភាពកីឡាករលើបច្ចេកទេសចាប់សេវាឲ្យកាន់តែប្រសើរថែមទៀត និងបច្ចេកទេសការពារបាល់ ឬសូវ៉េរបស់កីឡាករក្នុងក្លឹបដើម្បីឈានដល់កម្រិតស្ដង់ដាអន្តរជាតិត្រៀមការប្រកួតផ្សេងៗនៅពេលខាងមុខ។
បញ្ជាក់ដែរថា នៅប៉ុន្មានថ្ងៃនេះគេឃើញលោក នៅ សាម៉េត គ្រូបង្វឹកបាល់ទះវិសាខា បានបញ្ចេញវីដេអូហ្វឹកហាត់ដោយប្រើប្រាស់ឧបករណ៍បាញ់បាល់ជាមួយកីឡាករ។ កន្លងមកលោកធ្លាប់លើកឡើងថាកូនក្រុមរបស់លោកគឺត្រូវតែពង្រឹងលើផ្នែកសេវានេះទាំងការលោតវាយសេវា និងការទទួលសេវា ពីគូប្រកួតផងដែរដោយសារតែមើលឃើញនៅមានការខ្វះខាតផ្នែកបច្ចេកទេសនេះ៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)