វៀតណាមបង្ក្រាបបណ្តាញជួញដូរតម្រងនោមនៅទីក្រុងហាណូយ ក្រោមរូបភាពនៃការបរិច្ចាគសរីរាង្គ

Resumen detallado
DAP News Telegramចូលរួមជាមួយ Telegram ChannelJoin Channelបរទេស៖ ដោយធ្លាប់បានលក់តម្រងនោមរបស់ខ្លួនពីមុន និងយល់ច្បាស់អំពីដំណើរការនៃការបរិច្ចាគសរីរាង្គ លោក Trinh Quoc Tuan រួមជាមួយបក្ខពួក ៥ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទធ្វើជាអន្តរការីក្នុងការលក់តម្រងនោមចំនួន ៩ ករណី ដែលរកប្រាក់ចំណេញបាន ៣,៤៨ ពាន់លានដុង (VND) ក្នុងរយៈពេល ៥ ខែ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅថ្ងៃទី ២៧…
បរទេស៖ ដោយធ្លាប់បានលក់តម្រងនោមរបស់ខ្លួនពីមុន និងយល់ច្បាស់អំពីដំណើរការនៃការបរិច្ចាគសរីរាង្គ លោក Trinh Quoc Tuan រួមជាមួយបក្ខពួក ៥ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទធ្វើជាអន្តរការីក្នុងការលក់តម្រងនោមចំនួន ៩ ករណី ដែលរកប្រាក់ចំណេញបាន ៣,៤៨ ពាន់លានដុង (VND) ក្នុងរយៈពេល ៥ ខែ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅថ្ងៃទី ២៧ ខែវិច្ឆិកា សាលាដំបូងទីក្រុងហាណូយ បានបើកសវនាការកាត់ទោសលោក Trinh Quoc Tuan អាយុ ៣៨ ឆ្នាំ និងបក្ខពួក ៥ នាក់ទៀត រួមមាន៖ Mai Khanh Thien អាយុ ៣០ ឆ្នាំ, Tang Thi Tu Trinh អាយុ ២៤ ឆ្នាំ, Nguyen Tien Dat អាយុ ២៥ ឆ្នាំ, Ngo Thi Cam Van អាយុ ៣៧ ឆ្នាំ និង Bui Thi Kim Thi អាយុ ៤០ ឆ្នាំ ពីបទប្រព្រឹត្តបទល្មើសទាក់ទងនឹងការទិញលក់ផ្នែករាងកាយមនុស្ស។
យោងតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះ លោក Tuan ធ្លាប់បានលក់តម្រងនោមរបស់ខ្លួនពីមុនមក ទើបគាត់យល់ច្បាស់អំពីនីតិវិធីនានាដែលពាក់ព័ន្ធនឹងការបរិច្ចាគតម្រងនោម។ ដោយផ្អែកលើចំណុចនេះ លោក Tuan និងបក្ខពួកបានបង្កើតបណ្តាញមួយដើម្បីធ្វើជាអន្តរការីក្នុងការទិញលក់តម្រងនោម ដោយលាក់បាំងក្រោមរូបភាពនៃការបរិច្ចាគ ដើម្បីស្វែងរកប្រាក់ចំណេញ។
ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមនេះបានធ្វើសកម្មភាពជាអន្តរការីចំនួន ៩ ករណី។ ដើម្បីស្វែងរកអតិថិជន ជនជាប់ចោទទាំងនោះបានប្រើប្រាស់គណនី Facebook ចូលទៅក្នុងក្រុម និងវេទិកាអនឡាញនានា ដែលបង្កើតឡើងសម្រាប់ការទិញលក់ថ្លើម និងតម្រងនោម។ នៅពេលដែលមានអ្នកចង់លក់ ឬត្រូវការទិញតម្រងនោម ពួកគេនឹងដើរតួជាអ្នកតភ្ជាប់ភាគីទាំងពីរ រួមទាំងរៀបចំការជួបគ្នាដើម្បីចរចាតម្លៃ និងវិធីសាស្ត្រទូទាត់ប្រាក់។
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)