ព្យុះកំណាចវាយប្រហារអាមេរិក កាត់ផ្តាច់ចរន្តអគ្គិសនី និងរំខានការធ្វើដំណើរដល់ពលរដ្ឋ រាប់លាននាក់ នៅថ្ងៃបុណ្យ Thanksgiving

Resumen detallado
ព្យុះកំណាច បានវាយប្រហារឆ្នេរទាំងសងខាង របស់សហរដ្ឋអាមេរិកនៅថ្ងៃបុណ្យ Thanksgiving ដោយកាត់ផ្តាច់ចរន្តអគ្គិសនី បណ្តាលឱ្យលំនៅឋាន The post ព្យុះកំណាចវាយប្រហារអាមេរិក…
ព្យុះកំណាច បានវាយប្រហារឆ្នេរទាំងសងខាង របស់សហរដ្ឋអាមេរិកនៅថ្ងៃបុណ្យ Thanksgiving ដោយកាត់ផ្តាច់ចរន្តអគ្គិសនី បណ្តាលឱ្យលំនៅឋាន និងអាជីវកម្មជាង ៩០០ ០០០ ត្រូវធ្លាក់ចូលទៅក្នុង ភាពងងឹត និងរំខានដល់ការធ្វើដំណើរ ចំពោះពលរដ្ឋអាមេរិករាប់លាននាក់ នៅថ្ងៃឈប់សម្រាក។
តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឥទ្ធិពលព្យុះ បានបញ្ចេញខ្យល់បក់បោកយ៉ាងខ្លាំង បង្កជាទឹកជំនន់តាមតំបន់ឆ្នេរ និងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងព្រិលធ្លាក់ផងដែរ ធ្វើឱ្យការប្រារព្ធពិធីបុណ្យនៅតាមរដ្ឋជាច្រើនត្រូវរាំងស្ទះ ជះផលរំខានដល់មនុស្សជាង ៨០ លាននាក់ ដែលត្រូវបានគេរំពឹងថា នឹងធ្វើដំណើរកម្សាន្តនាឱកាសចុងសប្តាហ៍នេះ។
ទន្ទឹមនោះ បើតាមការផ្សាយរបស់ CNN, អាកាសយានដ្ឋាននានា នៅទូទាំងប្រទេស ត្រូវប្រឈមនឹងការកកស្ទះយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ខណៈសេវាតាមដានជើងហោះហើរ FlightAware បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើរនៅសហរដ្ឋអាមេរិកជិត ១ ០០០ ជើង និងពន្យារពេលជាង ១១ ០០០ ជើងផ្សេងទៀត បន្ថែមលើការពន្យារពេលជាង ៧ ០០០ ជើងដែលបានកត់ត្រារួចទៅហើយ កាលពីថ្ងៃពុធ។
នៅរដ្ឋធានី Washington, D.C. ទឹកជំនន់ បានជន់លិចផ្លូវរត់យន្តហោះភាគច្រើន នៅអាកាសយានដ្ឋាន Reagan National Airport អំឡុងពេលថ្ងៃបុណ្យ Thanksgiving ក្រោយមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋធានីអាមេរិក មួយនេះ។ ដោយឡែក កាលពីដើមសប្តាហ៍ យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx បានរអិលធ្លាក់ផ្លូវរត់ នៅអាកាសយានដ្ឋានអន្តរជាតិ Miami ដែលបង្កឱ្យមានការផ្អាកការហោះហើរជាបណ្តោះអាសន្ន។
ចំណែកនៅលើផ្លូវគោកវិញ ខ្យល់បក់ខ្លាំង និងទឹកជំនន់តាមឆ្នេរ បានបង្ខំឱ្យមានការបិទផ្លូវហាយវេសំខាន់ៗនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ចាប់ពីរដ្ឋ North Carolina រហូតដល់រដ្ឋ New Jersey។
បន្ថែមពីលើនេះ នៅតាមបណ្តោយឆ្នេរខាងកើត ព្យុះ Nor’easter ដ៏ខ្លាំងក្លាមួយ បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកក្នុងល្បឿនចន្លោះពីប្រមាណ ១១២ ទៅ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង នៅទូទាំងរដ្ឋ Virginia និងតំបន់ Jersey Shore ខណៈរដ្ឋ New Jersey និងផ្នែកខ្លះនៃរដ្ឋ New York បានប្រកាសអាសន្នរួចហើយ។
ជុំវិញបញ្ហាអគ្គិសនី! បើយោងតាមគេហទំព័រ PowerOutage.us, ក្រុមការងារបានធ្វើការក្រោមស្ថានភាពគ្រោះថ្នាក់ ចំពេលលំនៅឋាន និងអាជីវកម្មជាង ៩០០ ០០០ កន្លែងនៅទូទាំងប្រទេស មិនមានអគ្គិសនីប្រើប្រាស់។ ក្នុងនោះ រដ្ឋ Virginia, Maryland, Pennsylvania និង…
នៅរដ…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)


