← 返回首页
亚洲 · 综合新闻 · Fresh News

យុទ្ធសាស្ត្របញ្ចកោណ មានបាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ ...

来源:Fresh News · 柬埔寨 1176 天前
យុទ្ធសាស្ត្របញ្ចកោណ មានបាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ ...
Fresh News

详细摘要

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងចំនួនពីរគឺ៖ ទី១៖ រក្សា និងថែបំប៉នសុខ សន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះ​បង់​មិនអាចកាត់ថ្លៃបាន និង ពូនជ្រុំចលនការ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លង​កាត់​បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹ​ង​មាំ​នៃវិស័យ​ទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យ​ហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការ​ឆ្លើយ​តបនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសរំលេចថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» រៀបចំឡើង ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រ​សម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ដំណាក់កាល។

យុទ្ធសាស្ត្របញ្ចកោណ មានបាវចនាចំនួន៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធ​ភាព, និងចីរភាព។ យុទ្ធសាស្ត្របញ្ចកោណ មានគោលដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖១៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយភាពធន់​នឹងវិបត្តិនានា។២៖ បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និងគុណភាព, ជូនដល់ប្រជាជនកម្ពុជា, ជាពិសេសសម្រាប់យុវជន។៣៖ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០ភាគរយ និងបន្ត​ខិ​ត​ខំទាញ​ទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។៤៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់​ក្រោមជាតិ, ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដពង្រឹង​អភិ​បាលកិច្ចវិស័យឯកជន…

ជាមួយនឹងបាវចនា៥ និងគោលដៅយុទ្ធសាស្ត្រ៥ ដូចបានគូសរំលេចខាងលើ…

文章开头,摘自Fresh News。如需阅读全文,请前往媒体网站。

在 Fresh News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (freshnews.com.kh)