← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ថៃ ប្រកាសបិទ 7-Eleven នៅកម្ពុជាទាំងស្រុង ចាប់ពីថ្ងៃទី២៥ ខែធ្នូនេះ ទៅ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 19 min
7-Eleven ។ រូបភាព៖ Reuters
7-Eleven ។ រូបភាព៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករហាង 7-Eleven នៅក្នុងប្រទេសថៃ បានប្រកាសថា ខ្លួននឹងបញ្ឈប់អាជីវកម្មហាងនេះ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៦ តទៅ។ The post ថៃ…

ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករហាង 7-Eleven នៅក្នុងប្រទេសថៃ បានប្រកាសថា ខ្លួននឹងបញ្ឈប់អាជីវកម្មហាងនេះ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៦ តទៅ។

នៅក្នុងឯកសារ ដាក់ជូនក្រុមហ៊ុនថៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមហ៊ុនបញ្ជាក់ថា ការបិទនេះ គឺធ្វើឡើងស្របតាមលក្ខខណ្ឌ ដែលបានព្រមព្រៀងជាមួយម្ចាស់ម៉ាកយីហោ 7-Eleven ប៉ុន្តែមិនប្រាប់ហេតុផលផ្សេងទៀតឡើយ។

ចំណាត់ការនេះ បានបញ្ចប់វត្តមានរយៈពេល ៥ ឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលហាង 7-Eleven ដំបូងគេ គឺបើកនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CP All សម្រាប់ត្រីមាសទី២ ឆ្នាំ ២០២៦, ចំនួនហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា បានថយចុះពី ៦៣ នៅចុងខែមីនា មកនៅត្រឹម ៣៩ ហាង នៅចុងខែមិថុនា។

រម្លឹកទៅកាលពីដើមខែនេះ ហាង 7-Eleven មួយកន្លែង នៅក្នុងខេត្តកំពត បានបិទទ្វារជាស្ថាពរ ដោយលើកឡើងពីការថយចុះនៃចំនួនអតិថិជន និងបញ្ហាខ្វះខាតទំនិញអស់រយៈពេលជាច្រើនសប្តាហ៍។

ការបិទទ្វារហាងទាំងនេះកើតឡើង ចំពេលយុទ្ធនាការពហហិកាទំនិញថៃ នៅក្នុងប្រទេសកម្ពុជា កាន់តែខ្លាំងឡើងៗ បន្ទាប់ពីយោធាថៃ បើកការឈ្លានពាន ចូលទឹកដីកម្ពុជា៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)