កម្ពុជា-ចិន នឹងធ្វើសមយុទ្ធកងទ័ពជើងទឹក នៅចន្លោះ កោះរ៉ុងនិងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន២ថ្ងៃ

Résumé détaillé
ព្រះសីហនុ៖ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់អាជ្ញាធររដ្ឋបាល៤ខេត្ត ជាប់មាត់សមុទ្រ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ…
ព្រះសីហនុ៖ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់អាជ្ញាធររដ្ឋបាល៤ខេត្ត ជាប់មាត់សមុទ្រ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា៖ អនុលោម តាមកិច្ចសហប្រតិបត្តិការយោធាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃ សាធារណៈរដ្ឋប្រជាមានិតចិន កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងសហការរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹក “នាគមាស ឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រតិបត្តិការ ប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ។
ចំពោះផែនការ ធ្វើសមយុទ្ធលើផ្ទៃសមុទ្រមានចំនួន០២ថ្ងៃ៖ គឺនៅថ្ងៃទី០៣ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៦។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងមិនអនុញ្ញាតិចរាចរណ៍ នៅបរិវេណជុំវិញ តំបន់ប្រតិបត្តិការធ្វើសមយុទ្ធ កងទ័ពជើងទឹក ”នាគមាស ឆ្នាំ២០២៦” ដើម្បីជៀសវាង ការបង្កគ្រោះថ្នាក់ ឬហានិភ័យ ណាមួយ ជាយថាហេតុ៕
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)