← Volver a la portada
Asia · Actualidad general · DAP News

ក្រសួងការងារ បន្តគាំទ្រអតីតពលករ និងយុវជន តាមរយៈការផ្តល់ឱកាសការងារជាង ៩ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ

Publicado por DAP News · Camboya hace 28 min
ក្រសួងការងារ បន្តគាំទ្រអតីតពលករ និងយុវជន តាមរយៈការផ្តល់ឱកាសការងារជាង ៩ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
DAP News

Resumen detallado

ព្រៃវែង ៖ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ…

ព្រៃវែង ៖ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៥០៥ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅក្នុងបរិវេណសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោក​ ម៉ន គ្រីយ៉ា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការបានផ្តល់ការគាំទ្រដល់អតីតពលករពីប្រទេសថៃចាប់តាំងពីមកដល់ច្រកព្រំដែន ដោយផ្តល់អាហារសម្រន់ ព័ត៌មានពីឱកាសការងារ និងសេវាដឹកជញ្ជូនដល់លំនៅឋានដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ ក៏បាននាំយកឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសមកផ្សព្វផ្សាយដល់មូលដ្ឋាន ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារធ្វើភ្លាមៗ។ លោកបានគូសបញ្ជាក់ថា ការងារក្នុងស្រុក ក្រៅពីប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍ផ្សេងៗជាច្រើន និងរស់នៅជួបជុំគ្រួសារ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.

បន្ថែមពីនេះ ដោយអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានផ្តល់ការបណ្តុះបណ្តាលលើជំនាញជាច្រើនដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ជាពិសេសសម្រាប់យុវជនដែលបោះបង់ការសិក្សា។ បន្ទាប់ពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។ ជាមួយគ្នានេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។

ក្រៅពីការងារក្នុងស្រុក ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ លោកបានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស.

សូមបញ្ជាក់ថា ឱកាសការងារខាងលើនេះត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន Daiichi…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)