← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ល្អហួស នាំអំណោយពីសប្បុរសជនជូនកងកម្លាំង និងសួរសុខទុក្ខពលរដ្ឋនៅភូមិរង់ចាំ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 36 min
ល្អហួស នាំអំណោយពីសប្បុរសជនជូនកងកម្លាំង និងសួរសុខទុក្ខពលរដ្ឋនៅភូមិរង់ចាំ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

បវរកញ្ញា ជូរី ល្អហួស (Miss Teen Icon Cambodia 2026) និងជាម្ចាស់មកុដ Miss Teen Icon International 2026 The post ល្អហួស នាំអំណោយពីសប្បុរសជនជូនកងកម្លាំង…

បវរកញ្ញា ជូរី ល្អហួស (Miss Teen Icon Cambodia 2026) និងជាម្ចាស់មកុដ Miss Teen Icon International 2026 បានចុះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីនាំយកអំណោយពីសប្បុរសជនជូនកងកម្លាំង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិរង់ចាំ ព្រមទាំងបង្ហាញពីក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងស្មារតីចែករំលែកដល់សហគមន៍។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់បវរកញ្ញា ជូរី ល្អហួស ដែលបានមកដល់ទឹកដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពីទទួលបានជ័យជំនះ និងគ្រងមកុដ Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសកម្មភាពមនុស្សធម៌នេះ ល្អហួសបានបង្ហាញពីគោលបំណងរបស់ខ្លួនថា នាងមិនចង់ឱ្យមហាជនចងចាំនាងត្រឹមតែជាម្ចាស់មកុដម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែចង់ឱ្យមកុដ និងឱកាសដែលនាងទទួលបាន ក្លាយជាមធ្យោបាយក្នុងការនាំយកក្តីស្រឡាញ់ និងក្តីសង្ឃឹមទៅជូនប្រជាជនខ្មែរផងដែរ។

បវរកញ្ញាវ័យកម្ពុជារូបនេះ បានលើកឡើងថា ភាពជោគជ័យពិតប្រាកដមិនមែនត្រឹមតែការឈរនៅលើឆាកអន្តរជាតិ និងទទួលបានការគាំទ្រនោះទេ ប៉ុន្តែគឺការអាចត្រឡប់មកជួយសង្គម ចែករំលែកក្តីស្រឡាញ់ និងធ្វើឱ្យជីវិតអ្នកដទៃមានស្នាមញញឹម។

សកម្មភាពនេះបានបង្ហាញពីតម្លៃនៃមកុដដែលមិនត្រឹមតែតំណាងឱ្យភាពស្រស់ស្អាត និងសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការទទួលខុសត្រូវ ស្មារតីសប្បុរសធម៌ និងការរួមចំណែកដល់សង្គមផងដែរ៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar