← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

តម្លៃមាស ដាំក្បាលចុះដល់ ៤៨០០ ដុល្លារ មួយតម្លឹង

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 39 min
តម្លៃមាស ដាំក្បាលចុះដល់ ៤៨០០ ដុល្លារ មួយតម្លឹង
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

តម្លៃមាសធ្លាក់ចុះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែភាគរយខ្ពស់ ជាង ៩០% ​នៃការតម្លើងអត្រាការប្រាក់... The post តម្លៃមាស ដាំក្បាលចុះដល់ ៤៨០០ ដុល្លារ មួយតម្លឹង appeared first on Kampuchea…

តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់ ៤៨០០ ដុល្លារ ក្នុងមួយតម្លឹង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយសារតែសម្ពាធអតិផរណាកើនឡើង ដែលធ្វើឱ្យធនាគារកណ្ដាល​​​​សហរដ្ឋ​អាមេរិកត្រៀមដំឡើងអត្រាការប្រាក់នៅខែធ្នូខាងមុខនេះ។

លោក ​ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះថា តម្លៃមាសធ្លាក់ចុះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែភាគរយខ្ពស់ ជាង ៩០% ​នៃការតម្លើងអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក។

លោក ​ឡុង ​សំណាង យល់ឃើញថា៖ «ការដំឡើងអត្រាការប្រាក់ ធ្វើឱ្យប្រាក់ដុល្លារល្អ ហើយធ្វើឱ្យវិនិយោគិនជាច្រើន គាត់មើលឃើញលុយដុល្លារល្អជាង អញ្ចឹងហើយប្រាក់ដុល្លារក៏ទាញឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ ហើយវិនិយោគពីតម្លៃហាងឆេងមាស បែរជាកាន់លុយដុល្លារវិញក៏ជាចំណែកមួយដែរ ធ្វើឱ្យមាសធ្លាក់ចុះ»។

បើតាមលោក ឡុង សំណាង ប្រសិនបើមិនមានព័ត៌មានអត្រាការប្រាក់ តម្លៃមាសមាននិន្នាការកើនឡើង ហើយនៅចុងឆ្នាំនេះ ផុតព័ត៌មានអត្រាការប្រាក់នៅខែ១២ នេះហើយ តម្លៃមាងនឹងកើនឡើងវិញ រហូតដល់ដើមឆ្នាំ ២០២៧។

គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃហាងឆេងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៤៨០ ដុល្លារ ក្នុងមួយជី ពោលគឺមានការធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងកាលពីដើមសប្ដាហ៍ដែលមានតម្លៃជិត ៥០០ ដុល្លារ ក្នុងមួយជី៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi