← Retour à la une
Asie · Actualité générale · DAP News

អ៊ីរ៉ង់ដាក់កងទ័ពជើងទឹក និងកងទ័ពអាកាស របស់ប្រទេសអាហ្សង់ទីន ថាជា «អង្គការភេរវកម្ម»

Publié par DAP News · Cambodge il y a 45 min
អ៊ីរ៉ង់ដាក់កងទ័ពជើងទឹក និងកងទ័ពអាកាស របស់ប្រទេសអាហ្សង់ទីន ថាជា «អង្គការភេរវកម្ម»
DAP News

Résumé détaillé

បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធថា ទីក្រុងតេអេរ៉ង់បានចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសអាហ្សង់ទីនថាជា «អង្គការភេរវកម្ម»។ នេះគឺជាវិធានការតបត…

បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធថា ទីក្រុងតេអេរ៉ង់បានចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសអាហ្សង់ទីនថាជា «អង្គការភេរវកម្ម»។ នេះគឺជាវិធានការតបត បន្ទាប់ពីទីក្រុងប៊ូអេណូស អៃរ៉េស (Buenos Aires) បានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថាជាអង្គការភេរវកម្មកាល ពីខែមេសាកន្លងទៅ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រទេសអាហ្សង់ទីនបានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថាជាអង្គការភេរវកម្ម បន្ទាប់ពីមានការជំរុញពីសំណាក់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តឱ្យចាត់វិធានការបែបនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ចាត់ទុកកងទ័ពអាកាស និងកងទ័ពជើងទឹករបស់អាហ្សង់ទីនថាជាអង្គការភេរវកម្ម ដោយផ្អែកលើ «គោលការណ៍តបត»។

សូមជម្រាបថា កាលពីខែមេសា ប្រទេសអាហ្សង់ទីនបានលើកឡើងថា វិធានការដែលខ្លួនបានអនុវត្តប្រឆាំងនឹងកងកម្លាំង IRGC របស់អ៊ីរ៉ង់ គឺដោយសារតែការគាំទ្ររបស់កងកម្លាំងនេះចំពោះក្រុមហេសបូឡាហ៍ (Hezbollah) ដែលមានមូលដ្ឋាននៅប្រទេសលីបង់។ ទីក្រុងប៊ូអេណូស អៃរ៉េស បានចោទប្រកាន់ក្រុមហេសបូឡាហ៍ថា ជាអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនៅអាមេរិកខាងត្បូងមួយនេះ គឺការវាយប្រហារកាលពីឆ្នាំ ១៩៩៤ ទៅលើមជ្ឈមណ្ឌលសហគមន៍ជ្វីហ្វ AMIA នៅក្នុងរដ្ឋធានីរបស់អាហ្សង់ទីន ដែលបានបណ្តាលឱ្យមនុស្ស ៨៥ នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។ប្រែសម្រួលៈ តុលា

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)