← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ពន្យារ​ពេល​ បញ្ជូន​មីស៊ីល Patriot ប្រមាណ ៦០គ្រាប់ ទៅ​កាន់​អ៊ុយក្រែន

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 1 h
ប្រព័ន្ធ​ការពារដែន​អាកាស Patriot របស់​អាមេរិក​។ រូបភាព៖ Reuters
ប្រព័ន្ធ​ការពារដែន​អាកាស Patriot របស់​អាមេរិក​។ រូបភាព៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

កា​សែត Financial Times បាន​រាយការណ៍កាល​ពីថ្ងៃអង្គារ​ ទី​២៤ ខែ​វិច្ឆិកា ថា ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ពន្យារពេល​ការ​អនុម័តលើ​ការបញ្ជូន​មីស៊ីលស្ទាក់​ចាប់​…

កា​សែត Financial Times បាន​រាយការណ៍កាល​ពីថ្ងៃអង្គារ​ ទី​២៤ ខែ​វិច្ឆិកា ថា ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ពន្យារពេល​ការ​អនុម័តលើ​ការបញ្ជូន​មីស៊ីលស្ទាក់​ចាប់​ សម្រាប់ប្រព័ន្ធ​ការពារដែន​អាកាស Patriot ​ប្រមាណ​ ៦០គ្រាប់ គ្រោងនឹង​ផ្តល់ឱ្យអ៊ុយក្រែន ​​ដែល​ធ្វើ​ឱ្យ​ទីក្រុង​កៀវ ​ត្រូវរង់ចាំអាវុធ​ដ៏សំខាន់ទាំង​នេះ ខណៈសង្គ្រាម​ជាមួយ​ទីក្រុងមូស្គូ កំពុង​បន្ត។​

ដោយ​ដកស្រង់សម្តី​បុគ្គលចំនួន ៣នាក់​ដឹងពីការ​ពន្យា​ពេល​ កាសែត​ខាងលើបាន​ឱ្យដឹងថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Pete Hegseth នៅ​មិនទាន់អនុម័តលើការ​ផ្ទេរមីស៊ីលទាំងនោះ ​នៅឡើយ​ទេ។ វា​ រួមមាន​ការផ្គត់ផ្គង់​ដែលយក​ចេញពីស្តុក​ នៅ​អឺរ៉ុប ហើយ​ត្រូវបាន​បង់ប្រាក់ ដោយសម្ព័ន្ធ​មិត្តលោកខាងលិចរបស់​អ៊ុយក្រែន ​រួចរាល់​ហើយ។

ការដឹកជញ្ជូន​​ កំពុងជាប់គាំង​នេះ រួមមានមីស៊ីលស្ទាក់ចាប់​ប្រភេទ ​PAC-3​ ជាអាវុធ​​ការពារ​ដ៏មានប្រសិទ្ធភាព​បំផុតរបស់អ៊ុយក្រែន ​ប្រឆាំងនឹង​មីស៊ីលផ្លោងរបស់​រុស្ស៊ី ព្រមទាំង​ប្រព័ន្ធ​ប្រភេទ PAC-2 ជាម៉ូដែល​ចាស់​។

យោង​តាមសេចក្តីរាយការណ៍​ មីស៊ីល PAC-3 ចំនួន ៤០គ្រាប់ ដែល​គ្រោងនឹងបញ្ជូន ​នៅចន្លោះខែកញ្ញា​ដល់ខែធ្នូ គឺនៅ​តែរង់ចាំការអនុម័ត​ រួម​ជាមួយ​នឹងមីស៊ីលស្ទាក់​ចាប់ប្រភេទ PAC-2 ប្រហែល ២០ គ្រាប់ទៀត​ នៅ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូ​ឌី​មៀរ​ ហ្សេលេន​ស្គី ​បានជំរុញ​ទីក្រុងវ៉ាស៊ីនតោន​ ​អនុញ្ញាត​ឱ្យមានការផ្ទេរ​​​​ឱ្យ​បាន​លឿន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយសង្កត់​ធ្ងន់ថា មីស៊ីល​ទាំងនេះ​ត្រូវការជាបន្ទាន់​ ដើម្បីការពារ​ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​របស់អ៊ុយក្រែន​។

នៅ​ក្នុងសុន្ទរកថាថ្មីៗ លោក ហ្សេលេន​ស្គី ក៏បាន​ព្រមាន ​ពី​ចារកម្ម​អ៊ុយក្រែន​ បានរកឃើញការរៀប​ចំ​ សម្រាប់​ការវាយប្រហារបន្ថែមទៀត​របស់រុស្ស៊ី ដោយ​អំពាវនាវឱ្យ​សហរដ្ឋអាមេរិក និងប្រទេស​ដៃគូផ្សេង​ទៀត​ យកចិត្តទុកដាក់​ ចំពោះការគំរាមកំហែង​​ពី​សំណាក់​ទី​ក្រុង​មូស្គូ​។

ការពន្យារ​ពេល​ បាន​កើតឡើង ពេលអ៊ុយក្រែន​ប្រឈម​នឹង​សម្ពាធកាន់តែខ្លាំង ដើម្បី​ពង្រឹង​ការការពារដែនអាកាស​របស់​ខ្លួន​ មុនរដូវរងា​។ មន្ត្រីអ៊ុយក្រែនព្រមានថា កង្វះ​ខាតប្រព័ន្ធស្ទាក់​ចាប់ Patriot ធ្វើឱ្យ​ប្រទេសនេះ​ កាន់តែងាយរងគ្រោះ​ដោយការវាយប្រហារ​មីស៊ីល​ផ្លោង​របស់រុស្ស៊ី៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)