← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

បេសកជនអាមេរិក លោក Kushner ថា កិច្ចចរចាសង្គ្រាមអ៊ុយក្រែន កំពុងជាប់គាំង និងព្រមានពីការផ្ទុះសង្គ្រាមកាន់តែធំ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 45 min
បេសកជនពិសេសអាមេរិក លោក Jared Kushner (រូបភាព៖ Reuters)
បេសកជនពិសេសអាមេរិក លោក Jared Kushner (រូបភាព៖ Reuters) · កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

លោកបានហៅចំៗថាជា «សង្គ្រាមប្រយោល ដែលអឺរ៉ុបជាអ្នកផ្តល់លុយ និងបំពាក់អាវុធឱ្យអ៊ុយក្រែន ... The post បេសកជនអាមេរិក លោក Kushner ថា កិច្ចចរចាសង្គ្រាមអ៊ុយក្រែន កំពុងជាប់គាំង…

បេសកជនពិសេសអាមេរិក លោក Jared Kushner បានចេញមុខព្រមានចំពោះការធ្លាក់ចូលទៅក្នុងស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៃជម្លោះនៅអ៊ុយក្រែន ដែលលោកបានហៅចំៗថាជា «សង្គ្រាមប្រយោល ដែលអឺរ៉ុបជាអ្នកផ្តល់លុយ និងបំពាក់អាវុធឱ្យអ៊ុយក្រែន ដើម្បីវាយប្រហារជាមួយរុស្ស៊ី»។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីផតខាស (Podcast) របស់អាល្លឺម៉ង់ឈ្មោះ MD Meets កាលពីថ្ងៃទី២៥ ខែវិច្ឆិកា និងចុះផ្សាយដោយ TRT កូនប្រសារបស់ប្រធានាធិបតីអាមេរិក ត្រាំ និងជាអ្នកនាំសារដែលត្រូវបានជ្រើសតាំងឱ្យចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រូបនេះ បានព្រមានថា «គ្រាន់តែការភ្លាត់ស្នៀតបន្តិចបន្តួច វាអាចធ្វើឱ្យសង្គ្រាមនេះផ្ទុះរីករាលដាលកាន់តែធំ»។

ខណៈកិច្ចចរចាជាច្រើនលើកកន្លងមក ដែលមានការចូលរួមពីសហសេវិកបេសកជនរបស់លោក គឺលោក Steve Witkoff នៅតែមិនទាន់អាចផ្សះផ្សាគម្លាតរវាងទីក្រុងកៀវ និងវិមានក្រឹមឡាំងបាននៅឡើយ លោក Kushner បានទទួលស្គាល់ថា បញ្ហាទឹកដីនៅភាគខាងកើតអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូទាមទារ នៅតែជាចំណុចជាប់គាំងដ៏តឹងតែងបំផុត។

ជាមួយគ្នានេះ លោកក៏ហាក់ដូចជាបានរិះគន់ចំៗទៅលើប្រទេសនៅអឺរ៉ុបថា មានភាពលាក់ពុតផងដែរ ដោយសារពួកគេនៅតែបន្តចំណាយលុយរាប់រយពាន់លានដុល្លារទិញថាមពលពីរុស្ស៊ី ទាំងដែលខ្លួនកំពុងប្រកាសគាំទ្រអ៊ុយក្រែន។

លោក Kushner បានគូសបញ្ជាក់ថា៖ «អឺរ៉ុបបានទិញ (ឥន្ធនៈហ្វូស៊ីល) ពីរុស្ស៊ីអស់លុយជាង ២៥០ ពាន់លានដុល្លារឯណោះ ក្នុងអំឡុងពេលសង្គ្រាមនេះ។ ដូច្នេះ ប្រសិនបើទិន្នន័យដែលខ្ញុំទទួលបានពិតជាត្រឹមត្រូវមែន ខ្ញុំយល់ថា អឺរ៉ុបបានបង់លុយឱ្យរុស្ស៊ី ច្រើនជាងលុយដែលពួកគេផ្តល់ឱ្យអ៊ុយក្រែនទៅទៀត ក្នុងអំឡុងពេលជម្លោះនេះ»។

កិច្ចខិតខំប្រឹងប្រែងការទូតរបស់រដ្ឋបាលលោក ត្រាំ ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើមកម្រើកឡើងវិញយ៉ាងខ្លាំងក្លានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីកិច្ចចរចាបានជាប់គាំងតាំងពីខែកុម្ភៈមក។ នៅក្នុងខែនេះ លោក Kushner និងលោក Witkoff បានធ្វើដំណើរទៅជួប លោក ពូទីន នៅទីក្រុងម៉ូស្គូ និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងឌុយប្លាំង (Dublin) ព្រមទាំងបានបើកកិច្ចចរចាត្រីភាគីនៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ផងដែរ។

ទោះជាយ៉ាងណា ដំណើរការចរចានេះនៅតែបន្តជួបឧបសគ្គធំៗ ដោយសារទីក្រុងម៉ូស្គូ ទាមទារឱ្យអ៊ុយក្រែន កាត់ទឹកដីនៅតំបន់ដុនបាស ភាគខាងកើត ដើម្បីជាថ្នូរនឹងសន្តិភាព ខណៈដែលលោក ហ្សេលេនស្គី បានបដិសេធដាច់អហង្ការចំពោះការកាត់ទឹកដីឱ្យរុស្ស៊ី…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar