បងប្រុសចុះលេងទឹកស្រះលង់ ប្អូនស្រីឃើញស្ទុះទៅជួយ លង់ទឹកស្លាប់ទាំងពីរនាក់ នៅសង្កាត់ព្រែកប្រា

Resumen detallado
បងប្រុសចុះលេងទឹកស្រះលង់ ប្អូនស្រីឃើញស្ទុះទៅជួយ... The post បងប្រុសចុះលេងទឹកស្រះលង់ ប្អូនស្រីឃើញស្ទុះទៅជួយ លង់ទឹកស្លាប់ទាំងពីរនាក់ នៅសង្កាត់ព្រែកប្រា appeared first on Kampuchea…
បងប្រុសចុះលេងទឹកស្រះ ហើយលង់ ប្អូនស្រីឃើញក៏ស្ទុះទៅជួយ បណ្តាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់ នៅសង្កាត់ព្រែកប្រា។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសម្នាក់ និង ក្មេងស្រីម្នាក់ ដែលជាបងប្អូនបង្កើត រួមជាមួយក្មេងៗ ប្រមាណ ៤ ទៅ ៥ នាក់ទៀត បាននាំគ្នាទៅលេងទឹកស្រះមួយកន្លែងនៅខាងក្រោយផ្ទះ។ ខណៈកំពុងលេងទឹក ស្រាប់តែបងប្រុសអាយុ ១១ ឆ្នាំ បានលង់ទឹកមុន។ ឃើញដូច្នោះ ប្អូនស្រីបង្កើតអាយុ ៨ ឆ្នាំ បានចុះទៅជួយបងប្រុស ប៉ុន្តែជាអកុសលបណ្ដាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយ មន្ត្រីការិយាល័យបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យ និង ធ្វើកោសល្យវិច័យលើសាកសព។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕អត្ថបទ ៖ រដ្ឋា
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)




