ធនាគារឆុនប៊ុក កំពុងព្យាយាមពង្រីកទីផ្សារនៅអាស៊ី ដោយចាប់ផ្តើមពីកម្ពុជា

Resumen detallado
ភ្នំពេញ ៖ លោក Yang Kwang Young នាយករងនៃធនាគារឆុនប៊ុករបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ធនាគារឆុនប៊ុក បាននិងកំពុងព្យាយាម ពង្រីកទីផ្សាររបស់ខ្លួន ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍…
ភ្នំពេញ ៖ លោក Yang Kwang Young នាយករងនៃធនាគារឆុនប៊ុករបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ធនាគារឆុនប៊ុក បាននិងកំពុងព្យាយាម ពង្រីកទីផ្សាររបស់ខ្លួន ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល លោក Yang Kwang បានប្រាប់ឯកអគ្គរាជទូត អំពីសាវតា និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ។
លោកបញ្ជាក់ថា ធនាគារឆុនប៊ុកកំពុងព្យាយាមពង្រីកទីផ្សាររបស់ខ្លួនក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសកម្ពុជា ព្រោះធនាគារតែងចាត់ទុកប្រទេសកម្ពុជាជាដៃគូសហការដ៏សំខាន់ ។
ជាមួយគ្នានេះ លោកសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងប្រទេសកូរ៉េ និងនៅប្រទេសកម្ពុជា ។
ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណ ចំពោះធនាគារ ដែលបានផ្តល់ទំនុកចិត្តលើវិស័យហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា ។ លោកទូតបានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពបើកសាខារបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយបានលើកឡើង អំពីលក្ខខណ្ឌអំណោយផល និងសក្តានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជា និងការត្រៀមខ្លួនសហការរបស់ស្ថានទូត ក្នុងការសម្របសម្រួល ដល់ធនាគារតាមតម្រូវការជាក់ស្តែង ។លោកឃួន ផុនរតនៈ ក៏បានស្នើធនាគារចូលរួមសហការជាមួយស្ថានទូតក្នុងសកម្មភាព ឬព្រឹត្តិការណ៍នានា នាឆ្នាំខាងមុខផងដែរ៕
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)