អាជ្ញាធរ និងកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា បង្រ្កាបទីតាំងលួចលាក់ចម្រាញ់ទឹកក្រាធំមួយកន្លែងនៅឃុំប៉ាក់ខ្លង

Resumen detallado
ចុះពិនិត្យ និងបង្ក្រាបផ្ទះជួលលួចលាក់ចម្រាញ់ទឹកក្រាធំមួយកន្លែង ចំណុចក្រោលគោ ភូមិនាងកុក ឃុំប៉ាក់ខ្លង ខេត្តកោះកុង... The post អាជ្ញាធរ និងកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា…
លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក និងកងកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះពិនិត្យ និងបង្ក្រាបផ្ទះជួលលួចលាក់ចម្រាញ់ទឹកក្រាធំមួយកន្លែង ចំណុចក្រោលគោ ភូមិនាងកុក ឃុំប៉ាក់ខ្លង ខេត្តកោះកុង។
លោកអនុសេនីយ៍ឯក ដូង ភារ៉ូត មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកមណ្ឌលសីមា បានឲ្យដឹងថា យប់ថ្ងៃទី២៨ ខែវិច្ឆិកា កម្លាំងជំនាញរបស់លោកចុះល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចខាងលើ មានការប្រមូលផ្តុំយុវជនជាច្រើន កើតការសង្ស័យរួចពិនិត្យសាកសួរ ទើបដឹងថា ជាទីតាំងលួចលាក់ចម្រាញ់ទឹកក្រាធំជាដបលក់បែបលក្ខណ:អាជីវកម្ម។លោកអនុសេនីយ៍ឯក ដូង ភារ៉ូត បន្តថា ជាក់ស្តែងព្រឹកថ្ងៃទី២៩ វិច្ឆិកា បានឡោមព័ទ្ធផ្ទះសង្ស័យ ដែលមានម្ចាស់ទីតាំងឈ្មោះ ជា សុភាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ ឃុំខាងលើ។ សម្ភារៈដកហូតរួមមាន-ទី១.
ម្ចាស់ទីតាំង និងអ្នកជួលផ្ទះខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក បានណែនាំនិងធ្វើកិច្ចសន្យារួចឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ រីឯសម្ភារៈដកហូតបានខាងលើរក្សាទុកនៅមូលដ្ឋានអាវុធហត្ថស្រុក ត្រៀមដុតបំផ្លាញចោល៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)