អាមេរិក ព្រមានពលរដ្ឋខ្លួន ទូទាំងអឺរ៉ុប ឱ្យប្រយ័ត្នការវាយប្រហារភេរវកម្ម

Resumen detallado
ដោយសារស្ថានការណ៍នៅអឺរ៉ុប កំពុងតានតឹង និងបញ្ហាសន្តិសុខ កាន់តែអន់ថយ ជាប់ពាក់ព័ន្ធសង្គ្រាមមជ្ឈិមបូព៌ា, សហរដ្ឋអាមេរិក បានព្រមានដល់ពលរដ្ឋខ្លួន The post អាមេរិក ព្រមានពលរដ្ឋខ្លួន…
ដោយសារស្ថានការណ៍នៅអឺរ៉ុប កំពុងតានតឹង និងបញ្ហាសន្តិសុខ កាន់តែអន់ថយ ជាប់ពាក់ព័ន្ធសង្គ្រាមមជ្ឈិមបូព៌ា, សហរដ្ឋអាមេរិក បានព្រមានដល់ពលរដ្ឋខ្លួន នៅក្នុងទ្វីបនេះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងរដូវកាលឈប់សម្រាក ស្របពេលមានក្តីបារម្ភអំពីការវាយប្រហារភេរវកម្ម។
ក្នុងសេចក្តីជូនដំណឹង អំពីការធ្វើដំណើរ ដែលបង្ហោះលើគេហទំព័រ របស់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសតួកគី កាលពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦, ទីក្រុងវ៉ាស៊ីនតោន លើកឡើងថា ខណៈពេលរដូវកាលវិស្សមកាលចូលមកដល់ ពលរដ្ឋអាមេរិក គួរតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះបរិយាកាសជុំវិញខ្លួន និងអនុវត្តសន្តិសុខផ្ទាល់ខ្លួន ក៏ដូចជាការយល់ដឹងពីស្ថានភាពជុំវិញខ្លួនឱ្យបានល្អ បំផុត។
ការជួបជុំគ្នាច្រើនកុះករ និងព្រឹត្តិការណ៍សាធារណៈ អាចជាគោលដៅងាយស្រួលសម្រាប់ក្រុមភេរវករ និងឧក្រិដ្ឋជន។ ក្រុមភេរវករ រួមទាំងជនឯកោ អាចបើកការវាយប្រហារ ជាមួយការព្រមានតិចតួច ឬគ្មានការព្រមានទាល់តែសោះ ដោយកំណត់គោលដៅលើទីតាំងទេសចរណ៍នានាដូចជា ទីផ្សារ មជ្ឈមណ្ឌលដឹកជញ្ជូន មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីសក្ការៈបូជា និងតំបន់សាធារណៈផ្សេងៗទៀត។
ជាក់ស្តែង ក្នុងខែវិច្ឆិកា ការគំរាមកំហែងគ្រាប់បែកក្លែងក្លាយ បានកំណត់គោលដៅលើវិស័យអាកាសចរណ៍ស៊ីវិល នៅក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើន ដែលបណ្តាលឱ្យមានការរអាក់រអួល ដល់ជើងហោះហើរ។ ដូច្នេះ ពលរដ្ឋអាមេរិក គួរតែតាមដានព័ត៌មានក្នុងស្រុក ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅបរទេស ដើម្បីទទួលបានព័ត៌មានអំពីព្រឹត្តិការណ៍ ឬការវិវត្តក្នុងស្រុក ដែលអាចរំខានដល់ការដឹកជញ្ជូន ឬជីវភាពប្រចាំថ្ងៃ។
ទន្ទឹមនឹងនោះ បើតាមការផ្សាយរបស់ Newsweek, មិនមែនតែតួកគី ទេ! ការព្រមានដូចគ្នានេះ ក៏ត្រូវបានចេញ ដោយបេសកកម្មការទូត នៅក្នុងបណ្តាប្រទេសនានា រួមមាន អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អៀរឡង់ ប៊ុលហ្គារី និងស្លូវេនី ផងដែរ ព្រោះថា រាល់ឆ្នាំឱ្យតែដល់រដូវកាលនេះ គឺតែងមានការវាយប្រហារកើតឡើង ជានិច្ច។
ការព្រមាននេះធ្វើឡើង ចំពេលមានក្តីកង្វល់ខ្លាំងមែនទែន អំពីសន្តិសុខពិភពលោក ខណៈសហរដ្ឋអាមេរិក ក៏កំពុងជាប់ជំពាក់វាក់វិន យ៉ាងជ្រៅនៅក្នុងជម្លោះ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ចាប់ពីតំបន់អឺរ៉ុបរហូតដល់មជ្ឈិមបូព៌ា។
តួយ៉ាង សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន កំពុងបន្ត ហើយទីក្រុងវ៉ាស៊ីនតោន ក៏កំពុងជំរុញកិច្ចចរចាក្នុងគោលបំណងបញ្ចប់ជម្លោះនេះ ស្របពេលទីក្រុងវ៉ាស៊ីនតោន នៅតែបន្តជាប់ក្នុងជម្លោះ ជាមួយអ៊ីរ៉ង់ ដែលបង្កើនភាពភ័យខ្លាច…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)