← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

អភិបាលរាជធានីភ្នំពេញអំពាវនាវពលរដ្ឋឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលក្នុងលូ និងប្រឡាយ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 9 min
អភិបាលរាជធានីភ្នំពេញអំពាវនាវពលរដ្ឋឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលក្នុងលូ និងប្រឡាយ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលក្នុងលូ និងប្រឡាយ The post…

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលក្នុងលូ និងប្រឡាយ ដែលជាហេតុធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង។

ការអំពានាវរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងពិធីមួយនៅឯសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថ្លែងចេញពីពិធីនោះ លោក ឃួង ស្រេង បានលើកឡើងថា យើងរួមគ្នាធ្វើឱ្យទីក្រុងរបស់យើងស្អាត មានបរិស្ថានបៃតង ខណៈប្រជាពលរដ្ឋយើងបច្ចុប្បន្នរស់នៅក្នុងបែបស៊ីវិល័យ។

លោក ឃួង ស្រេង ក៏បានមានប្រសាសន៍ពីការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលលោក អះអាងថា បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំ ក្នុងតួនាទីជាអគ្គមគ្គទេសក៍ដ៏ស្វាហាប់ ប៉ិនប្រសប់ និងគតិបណ្ឌិត នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបន្តពូនជ្រំ ថែទាំសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

លោក បានគូសរំលេចថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី សម្រេចបាននូវសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើនសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនាទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។

លោក ឃួង ស្រេង បានលើកឡើងពីការចូលរួមចំណែករបស់វិស័យឯកជន ដែលត្រូវបានចាត់ទុកថា ជាដៃគូមិនអាចខ្វះបាន។ ដូច្នេះទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអ្នកវិនិយោគ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជាភ្នាក់ងាររបស់រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគ និងប្រជាពលរដ្ឋ។

លោកអភិបាលរាជធានី ក៏បានអំពាវនាវឱ្យមានការជឿទុកចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ទាំងព្រំដែនទឹកនិងគោក។ លោក និយាយថា យើងទន់ភ្លន់ តែមិនទន់ជ្រាយទេ កម្ពុជាយើងឈ្នះលើសសមរភូមិការទូត៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)