អនុប្រធានាធិបតី ហ្វីលីពីន ប្រកាសជំហរម៉ឺងម៉ាត់ ថា នឹងមិនលាលែងពីតំណែង ដាច់ខាត

Resumen detallado
លោកស្រី Sara Duterte បានចេញមុខអះអាងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថា រឿងលាលែងពីតំណែងរបស់លោកស្រី ... The post អនុប្រធានាធិបតី ហ្វីលីពីន ប្រកាសជំហរម៉ឺងម៉ាត់ ថា នឹងមិនលាលែងពីតំណែង ដាច់ខាត…
ថ្ងៃទី២៧ ខែវិច្ឆិកា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានចេញមុខអះអាងថា រឿងលាលែងពីតំណែងរបស់លោកស្រី គឺមិនអាចកើតឡើងជាដាច់ខាត បើទោះបីជាខ្លួនកំពុងស្ថិតក្នុងដំណើរការសវនាការដកតំណែង ជុំវិញការចោទប្រកាន់ពីបទប្រមូលទ្រព្យសម្បត្តិដោយមិនអាចបញ្ជាក់ប្រភពច្បាស់លាស់ក៏ដោយ។
លោកស្រី Sara ដែលជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតី លោក Rodrigo Duterte ត្រូវបានគេមើលឃើញថា ជាបេក្ខភាពនាំមុខគេក្នុងការស្ទង់មតិ ដើម្បីឈានទៅគ្រងតំណែងប្រធានាធិបតីហ្វីលីពីនបន្ទាប់នៅឆ្នាំ២០២៨។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារ សារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងជំនួបចុងឆ្នាំជាមួយប្រព័ន្ធផ្សព្វផ្សាយ លោកស្រីសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការលាលែងពីតំណែង គឺជារឿងដែលមិនអាចលើកយកមកនិយាយបានឡើយ។ វាជារឿងដែលខ្ញុំមិនអាចធ្វើបានជាដាច់ខាត ព្រោះខ្ញុំយល់ថា ការលាលែងពីតំណែង គឺជាការក្បត់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ ៣២.២ លាននាក់ ដែលបានបោះឆ្នោតគាំទ្រខ្ញុំ ក៏ដូចជាសាធារណជនទូទៅផងដែរ»។
គួរជម្រាបថា រដ្ឋអាជ្ញាហ្វីលីពីន បានបង្រួមសំណុំរឿងដកតំណែងប្រឆាំងនឹងលោកស្រី Sara មកត្រឹមការចោទប្រកាន់តែមួយករណីគត់ គឺការមានទ្រព្យសម្បត្តិមិនប្រក្រតី ដោយបានទម្លាក់ចោលបទចោទប្រកាន់ចំនួន ៣ ផ្សេងទៀត ក្នុងគោលបំណងពន្លឿនសវនាការឱ្យចប់សព្វគ្រប់មុនដំណាច់ឆ្នាំនេះ មុនពេលចរន្តនយោបាយងាកទៅផ្តោតលើការបោះឆ្នោតឆ្នាំ២០២៨។
យ៉ាងណាក្តី លោកស្រី Sara បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាជារឿងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ប្រសិនបើព្រឹទ្ធសភារកឃើញថា មានពិរុទ្ធមែននោះ លោកស្រីនឹងត្រូវបណ្តេញចេញពីតំណែង ហើយត្រូវហាមឃាត់មិនឱ្យប្រឡូកក្នុងឆាកនយោបាយអស់មួយជីវិត ដែលមានន័យថា មហិច្ឆតាឈរឈ្មោះជាប្រធានាធិបតីរបស់លោកស្រីនឹងត្រូវរលាយសូន្យតែម្តង៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)


