← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

អ្នកកាសែតជើងចាស់ថៃ ពន្លះ អានុទីន ដែលសុខចិត្តទម្លាក់គ្រាប់បែក លើដីខ្លួនឯង ដើម្បីបង្ហាញសាច់ដុំយោធា ផ្គាប់ចិត្តក្រុមជ្រុលនិយម

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 3 h
លោក Pravit Rojanaphruk (រូប៖ Khaosod)
លោក Pravit Rojanaphruk (រូប៖ Khaosod) · កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

អ្នកកាសែតជើងចាស់ថៃ លោក Pravit Rojanaphruk បានពន្លះ និងរិះគន់ធ្ងន់ៗ លើនាយករដ្ឋមន្ត្រី អានុទីន ដែលសុខចិត្តទម្លាក់គ្រាប់បែកលើទឹកដីខ្លួនឯង The post អ្នកកាសែតជើងចាស់ថៃ ពន្លះ អានុទីន…

អ្នកកាសែតជើងចាស់ថៃ លោក Pravit Rojanaphruk បានពន្លះ និងរិះគន់ធ្ងន់ៗ លើនាយករដ្ឋមន្ត្រី អានុទីន ដែលសុខចិត្តទម្លាក់គ្រាប់បែកលើទឹកដីខ្លួនឯង ដើម្បីតែការបង្អួត និងបង្ហាញសាច់ដុំយោធា។

យន្តហោះចម្បាំង F-16 និង Gripen បានទម្លាក់គ្រាប់ទម្ងន់ ២២៦គីឡូក្រាម រង្គើខេត្ត Lop Buri នៅក្នុងសមយុទ្ធយោធាមួយ ប៉ុន្តែវា មិនទទួលបានការសាទរឡើយ បែរជាត្រូវរងនូវមតិរិះគន់ និងប្រឆាំងទៅវិញ។

ជាក់ស្តែង លោក Pravit បានប្រតិកម្មខ្លាំងៗ ដោយបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃព្រហ​ស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា៖ «វាជារឿងគួរឱ្យសោកស្តាយ ដែលឃើញកងទ័ពអាកាសថៃ ​ទម្លាក់គ្រាប់បែកលើទឹកដីខ្លួនឯង ដើម្បីគ្រាន់តែបង្អួតអំណាច។ វាធ្វើឱ្យខ្ជះខ្ជាយលុយពន្ធរបស់ប្រជាព​លរដ្ឋ និងបំផ្លាញបរិស្ថាន។ នៅពេលដែលអ្នកមិនអាចគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានល្អ ឬដោះស្រាយបញ្ហាការបំពុលទន្លេឆ្លងដែននៅភាគខាងជើងបាន អ្នកក៏បែរជាយកពាក្យស្លោកជាតិនិយមជ្រុលមកប្រើ ដើម្បីផ្គាប់ចិត្តពលរដ្ឋថៃ ដែលត្រូវបានគេបន្ទាបតម្លៃ ឱ្យក្លាយត្រឹមតែជាទស្សនិកជននយោបាយទៅវិញ»។

បច្ចុប្បន្ន ពលរដ្ឋថៃ នៅភាគខាងជើង ជាពិសេសខេត្ត Chiang Rai និង Chiang Mai កំពុងរិះគន់រដ្ឋាភិបាល អានុទីន កប់ៗមាត់ ជុំវិញការបំពុលសារធាតុលោហៈ និងអាសេនិច ក្នុងទន្លេសំខាន់ៗ ដូចជា ​Kok, Sai, Ruak និង Khong ដែលសង្ស័យថា បណ្តាលមកពីការជីករ៉ែឆ្លងដែនក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកភូមិបានតវ៉ានៅមុខរដ្ឋសភា និងត្រូវបង្ខំចិត្តទិញទឹកប្រើប្រាស់ ដោយសារកម្រិតសារធាតុអាសេនិចក្នុងទឹកស្អាតនៅស្រុក Mae Sai កើនឡើងលើសកម្រិតសុវត្ថិភាពរហូតដល់ ៣០ ដង ដែលប៉ះពាល់ដល់ពលរដ្ឋរាប់ម៉ឺននាក់។

ទន្ទឹមនោះ កសិករ ក៏លក់កសិផលមិនចេញ ហើយវិស័យទេសចរណ៍ ក៏ធ្លាក់ចុះទៀត ប៉ុន្តែ អានុទីន គ្មានដំណោះស្រាយអ្វីឡើយ ដោយគិតតែបង្ហាញសាច់ដុំយោធា និងគំរាមប្រទេសដទៃ ដើម្បីតែផ្គាប់ចិត្តក្រុមជ្រុលនិយមប៉ុណ្ណោះ។

មិនមែនតែភាគខាងជើងទេ សូម្បីនៅបាងកក ក៏ផ្ទុះបាតុកម្មទាមទារឱ្យអានុទីន ដោះស្រាយបញ្ហាសេដ្ឋកិច្ចផងដែរ ប៉ុន្តែក៏គ្មានដំណោះស្រាយដូចគ្នា ធ្វើឱ្យបាតុករ ខឹងសម្បា ហើយប្រកាសបន្តការតវ៉ា ដល់ឆ្នាំក្រោយ ទាល់តែរដ្ឋាភិបាល ព្រមតាមលក្ខខណ្ឌរបស់ពួកគេ៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)