← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង ៣៦ម៉ឺននាក់​ក្នុងពិធីប្រណាំងទូកពីរថ្ងៃ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 3 d
ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង ៣៦ម៉ឺននាក់​ក្នុងពិធីប្រណាំងទូកពីរថ្ងៃ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ភាពល្អប្រសើរនេះ គឺដោយសារនៅមុនពេលមានពិធីបុណ្យ ឬព្រឹត្តិការណ៍អ្វីមួយ លោកអភិបាលខេត្ត .... The post ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង ៣៦ម៉ឺននាក់​ក្នុងពិធីប្រណាំងទូកពីរថ្ងៃ appeared first…

រដ្ឋបាលខេត្តកំពត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណីរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤វិច្ឆិកា បានបញ្ចាប់ដោយជោគជ័យ និងការរៀបចំបានល្អ ដំណើរការនៃកម្មវិធីប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក សេវាកម្មទេសចរណ៍ផ្សេងៗរក្សាបាននូវសេចក្តីថ្លៃថ្នូ គ្មានការដំឡើងថ្លៃ។ មន្ត្រីជំនាញបញ្ជាក់ថា ពិរថ្ងៃនៃការប្រណាំងទូក ទេសចរជាង៣៦ម៉ឺននាក់បានមកទស្សនា។

លោក ម៉ៅ ធនិន អភិបាលខេត្ត រីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានភ្ញៀវជាតិ និងអន្តរជាតិ ខណៈទេសចរមកពីតាមបណ្តាខេត្តលើកឡើងថា កំពតជាខេត្តគោលដៅសម្រាប់ដំណើរកម្សាន្តរបស់ពួកគេ។

លោក ញ៉ាន់ ប៊ុនណារិទ្ធ ប្រធានស្តីទីមន្ទីរទេសចរណ៏ខេត្តកំពត បានប្រាប់ឲ្យដឹងថា ពិធីប្រណាំងទូក រយៈពេល២ថ្ងៃ (២៣ និង២៤ )ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកំពតមានភ្ញៀវសរុបចំនួន ៣៦៦ ៤១៧នាក់ ក្នុងនោះ ភ្ញៀវទេសចរតាមរមណីយដ្ឋាន សហគមន៏ គោលដៅទេសចរណ៏ ចំនួន ១១៦ ៤១៧នាក់។ ភ្ញៀវទេសចរប្រជាពលរដ្ឋចូលរួមពិធីប្រណាំងទូក និងអកអំបុកចំនួន ២៥០ ០០០ នាក់។

ភ្ញៀវអន្តរជាតិសរុប ២ ០៤១ នាក់ ដោយឡែកសេវាស្នាក់នៅសម្រាប់យប់ថ្ងៃទី២៤ ខែវិច្ឆិកា គិតត្រឹមម៉ោង ៥រសៀល ការកក់បន្ទប់ពេញ ស្ទើរ ១០០% ដោយឡែកផ្ទះសំណាក់ការកក់មានចំនួនធំផងដែរ។

លោកប្រធានស្តីទី បានបន្តថា ស្ថានភាពទូទៅសម្រាប់រយៈពេល២ថ្ងៃ ទូទាំងខេត្តកំពត មានភាពល្អប្រសើរ មន្ទីរមិនទទួលបានបន្ដឹងណាមួយពីភ្ញៀវនោះទេ។

ភាពល្អប្រសើរនេះ គឺដោយសារនៅមុនពេលមានពិធីបុណ្យ ឬព្រឹត្តិការណ៍អ្វីមួយ លោកអភិបាលខេត្ត តែងតែជួបសំណេះសំណាលផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ល្អៗ ដល់បងប្អូនប្រតិបត្តិករទេចរណ៍ បងប្អូនប្រជាពលរដ្ឋលក់ដូរក្នុងខេត្តកំពត ឲ្យយកចិត្តទុកដាក់ឲ្យកាន់តែល្អប្រសើរ រក្សាបាននូវការជឿជាក់ និងសេចក្តីថ្លៃថ្នូរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ មន្ត្រីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមសាមគ្គីគ្នាធ្វើឲ្យពិធីប្រណាំងទូកប្រពៃរយៈពេល២ថ្ងៃដោយជោគជ័យ។

លោកក៏បានថ្លែអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាខេត្តកំពត ។ ឯកឧត្តមបានផ្តែផ្តាំថា រាល់សមិទ្ធផលនានាក្នុងខេត្តកំពត និងរាល់ព្រឹត្តិការណ៍ផ្សេងៗ ដែលផ្តល់ជូននូវភាពសប្បាយរីករាយ ក៏ដោយសារតែប្រទេសមានសុខសន្តិភាព។

ដូច្នេះក្នុងនាមប្រជាពលរដ្ឋសូមរួមបន្តសាមគ្គីគ្នា ថែរក្សាឲ្យខាងតែបាន នូវសុខសន្តិភាព ពិសេសបន្តជឿទុកចិត្ត និងគាំទ្រគោលជំហរដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar