← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ថៃ ស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលអាមេរិក រឹតបន្តឹងការនាំចេញបន្ទះឈីប AI

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 1 h
រូបភាព ៖ Reuters
រូបភាព ៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

អាមេរិក នឹងបន្តរឹតបន្តឹងការទទួលបានបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់របស់ចិន ពី... The post ថៃ ស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលអាមេរិក រឹតបន្តឹងការនាំចេញបន្ទះឈីប AI appeared…

ប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសចំនួន៥ ដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ចេញវិធានការរឹតបន្តឹងថ្មី លើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ទៅកាន់មជ្ឈមណ្ឌលទិន្នន័យនានា។ ការធ្វើបែបនេះ មានគោលដៅទប់ស្កាត់ក្រុមហ៊ុនចិន ពីការប្រើប្រាស់កម្លាំង នៅក្រៅប្រទេស ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI របស់ខ្លួន ខណៈវិធានការនេះក៏គ្របដណ្តប់លើប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រេស៊ីលផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសបទប្បញ្ញត្តិថ្មី ដើម្បីបង្កើនការត្រួតពិនិត្យលើការប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេស និងទប់ស្កាត់ការរត់ពន្ធបន្ទះឈីប AI កម្រិតខ្ពស់ ដែលអាចធ្វើឱ្យបច្ចេកវិទ្យារសើបរបស់អាមេរិកធ្លាក់ទៅក្នុងដៃប្រទេសចិន។

បទប្បញ្ញត្តិថ្មីនេះ នឹងរឹតត្បិតការដឹកជញ្ជូនបន្ទះឈីបកម្រិតខ្ពស់ទៅកាន់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសចំនួន ៥ រួមមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រេស៊ីល ដែលក្រុមហ៊ុនចិនធ្លាប់បានប្រើប្រាស់ដើម្បីទទួលបានកម្លាំងគណនាសម្រាប់បង្វឹកប្រព័ន្ធ AI របស់ខ្លួន។

លើសពីនេះ វាក៏ដាក់ចេញនូវលក្ខខណ្ឌតម្រូវថ្មីៗលើមជ្ឈមណ្ឌលទិន្នន័យក្រៅប្រទេសទាំងឡាយណា ដែលផ្គត់ផ្គង់ «កម្លាំងគណនាក្នុងទំហំដ៏ច្រើន» ទៅឱ្យក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។

បទប្បញ្ញត្តិនេះត្រូវបានប្រកាសចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានលាលែងពីតំណែង ក្រោយផ្ទុះរឿងអាស្រូវស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់ដែលធ្វើការនៅក្រុមហ៊ុន Cloud ឈ្មោះ Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ Megaspeed គឺជាដៃគូរបស់ Nvidia ដែលជួលកម្លាំងគណនានៅតាមមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការលួចបង្វែរបន្ទះឈីប AI កម្រិតខ្ពស់ដោយខុសច្បាប់ទៅឱ្យប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងនេះកើតឡើងស្របពេលដែលលោក ត្រាំ គ្រោងនឹងជួបលោក ស៊ី នៅថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC ប្រចាំសប្តាហ៍នេះ។

គួរបញ្ជាក់ថា កន្លងមកសហរដ្ឋអាមេរិកបានព្យាយាមបិទខ្ទប់បច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់ មិនឱ្យធ្លាក់ដល់ដៃទីក្រុងប៉េកាំង ដោយសារព្រួយបារម្ភថាចិនអាចយកបច្ចេកវិទ្យា AI ទាំងនេះទៅប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យយោធា…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar