← Volver a la portada
Asia · Actualidad general · Sabay News

មេបណ្តាញសង្គម ហ្វេសប៊ុក ច្រានមេធំ Dell ...

Publicado por Sabay News · Camboya hace 128 d
មេបណ្តាញសង្គម ហ្វេសប៊ុក ច្រានមេធំ Dell ...
Sabay News

Resumen detallado

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ...

មេបណ្តាញសង្គម ហ្វេសប៊ុក ច្រានមេធំ Dell ក្តាប់យកតំណែងមហាសេដ្ឋីមានបំផុតទី ៥ លើលោក

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានដណ្តើមយកតំណែងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ទី ៥ លើពិភពលោក ត្រឡប់មកវិញ ពីស្ថាបនិក និងជាប្រធានក្រុមហ៊ុន Dell Technologies លោក Michael Dell បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Dell បានជួបប្រទះការធ្លាក់ចុះ។

យោងតាមទិន្នន័យតាមដានទ្រព្យសម្បត្តិជាក់ស្តែង (Real-Time Billionaires List) របស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Mark Zuckerberg បានកើនឡើងដល់ប្រមាណ ២២២,១ បីលានដុល្លារអាមេរិក (222.1 Billion USD)។ ការកើនឡើងនេះបានធ្វើឱ្យរូបលោកលោតផ្លោះមកឈរនៅលេខរៀងទី ៥ ឡើងវិញ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក Michael Dell បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ២២១ បីលានដុល្លារអាមេរិក ដោយសារការប្រែប្រួលតម្លៃភាគហ៊ុននៅលើទីផ្សារ។

ការផ្លាស់ប្តូរតំណែងនេះកើតឡើងបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies បានធ្លាក់ចុះជាង ៣.៣% ក្នុងវគ្គជួញដូរចុងក្រោយ ដោយបន្តការធ្លាក់ចុះសរុបជាង ១៨% ចាប់តាំងពីបានហក់ឡើងដល់កម្រិតកំពូលកាលពីដើមខែមិថុនា។ ការធ្លាក់ចុះនេះបានធ្វើឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Michael Dell ថយចុះប្រមាណ ២ បីលានដុល្លារក្នុងរយៈពេលយ៉ាងខ្លី។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានកត់សម្គាល់ថា ក្រុមហ៊ុន Dell នៅតែជាក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានផលចំណេញយ៉ាងច្រើនពីការផ្ទុះឡើងនៃតម្រូវការ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយភាគហ៊ុនរបស់ក្រុមហ៊ុននៅតែរក្សាបានការកើនឡើងជិត ២០០% បើប្រៀបធៀបនឹងដើមឆ្នាំ តាមរយៈការផ្គត់ផ្គង់ម៉ាស៊ីនបម្រើ (Servers) សម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI។

ដោយឡែក ភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms វិញ បានងើបឡើងវិញពីការខាតបង់ដំបូង និងរក្សាបានតម្លៃថេរ ដែលជួយឱ្យទ្រព្យសម្បត្តិរបស់ Mark Zuckerberg មានស្ថិរភាព និងរក្សាតំណែងក្នុងចំណោមមហាសេដ្ឋីកំពូលទាំង ៥ រូបលើពិភពលោក។

អាសយដ្ឋាន អគារ​លេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ

Sabay Digital Corporation ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល និង​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ព័ត៌មាន​បន្ថែម

Inicio del artículo, extracto de Sabay News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en Sabay News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (news.sabay.com.kh)

También te puede interesar