← Volver a la portada
Asia · Actualidad general · DAP News

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

Publicado por DAP News · Camboya hace 16 min
ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
DAP News

Resumen detallado

ភ្នំពេញ៖ ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូលរួមក្នុង…

ភ្នំពេញ៖ ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាវេទិកាដ៏ឧត្តុង្គឧត្តមសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីសក្តានុពល វប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃរបស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមហ៊ុនកូនខ្មែរ វឌ្ឍនៈ…

ភ្នំពេញ៖ ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាវេទិកាដ៏ឧត្តុង្គឧត្តមសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីសក្តានុពល វប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃរបស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមហ៊ុនកូនខ្មែរ វឌ្ឍនៈ បានចូលរួមឧបត្ថម្ភ និងគាំទ្រព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ ព្រមទាំងផ្តល់ជូនផលិតផលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់ ដើម្បីបម្រើជូនប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកពីបណ្តាប្រទេសនានា។

ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ត្រូវបានជ្រើសរើសដោយផ្អែកលើគុណភាព និងស្តង់ដារខ្ពស់ សម្រាប់បម្រើក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ។ ការជ្រើសរើសនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ក៏ដូចជាការឆ្លុះបញ្ចាំងពីសមត្ថភាព និងគុណភាពរបស់ផលិតផលខ្មែរ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងស្តង់ដារនៃព្រឹត្តិការណ៍អន្តរជាតិលំដាប់ខ្ពស់។ នេះក៏ជាឱកាសដ៏មានតម្លៃក្នុងការលើកស្ទួយកិត្យានុភាពផលិតផលជាតិ និងបង្ហាញពីសមត្ថភាពរបស់សហគ្រាសកម្ពុជា…

ក្រោមស្មារតីខ្មែ…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)