← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

អបអរសាទរ!​ ក្រុម​ ស.ស.យ.ក ស្រុក​រមាសហែក​ ក្លាយ​ជា​ម្ចាស់​ពាន​បាល់ទាត់ខេត្តស្វាយរៀង U-16​ ផ្នែកនារី​ ក្រោយ​តស៊ូ​ចូលរួម​​យ៉ាង​លំបាក​

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 13 min
អបអរសាទរ!​ ក្រុម​ ស.ស.យ.ក ស្រុក​រមាសហែក​ ក្លាយ​ជា​ម្ចាស់​ពាន​បាល់ទាត់ខេត្តស្វាយរៀង U-16​ ផ្នែកនារី​ ក្រោយ​តស៊ូ​ចូលរួម​​យ៉ាង​លំបាក​
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ខេត្ត​ស្វាយរៀង​ U-16​ ​ផ្នែក​នារី​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ នៅ​ឯ​ខេត្ត​ស្វាយរៀង​…

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ខេត្ត​ស្វាយរៀង​ U-16​ ​ផ្នែក​នារី​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ ឯ​ខេត្ត​ស្វាយរៀង​ ខណៈ​​ជើងឯក​បាន​លើ​ក្រុម​ ស.ស.យ.ក ស្រុក​រមាសហែក បន្ទាប់​ពី​យក​ឈ្នះ​ ១-០​ ក្នុង​វគ្គផ្ដាច់ព្រ័ត្រ​មុន​នេះ។​

លោក​ ចាន់ ពេញ​ គ្រូ​បង្វឹក​របស់​ក្រុម​ ស.ស.យ.ក ស្រុក​រមាសហែក បាន​ឲ្យ​ដឹង​ថា​ កូន​ក្រុម​របស់​លោក​គឺប្ដូរផ្ដាច់​ហើយ​នៅ​ថ្ងៃ​នេះ​ និង​លេង​លើស​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​ទៅ​ទៀត​ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​នេះ​ឲ្យ​បាន​ជូន​ស្រុក​រមាសហែក។ ដោយ​សារនៅ​លើក​ទី១​ កន្លង​ទៅក្រុម​របស់​លោក​​ខកខាន​មិន​ទទួល​បាន​ជោគជ័យនោះ​ឡើយ​ទើប​ធ្វើ​ឲ្យ​ឆ្នាំ​នេះ​ម្នាក់ៗ​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​រហូត​សម្រេច​ក្ដីបំណង​។​

ការ​ឈ្នះ​ពាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​មាន​អត្ថន័យធំធេង​ចំពោះ​លោក​ និង​ក្រុម​របស់​លោក​ផង​ដែរ​ ដោយ​សារ​តែ​ក្រុម​មាន​ការខ្វះខាត​គ្រប់​បែប​យ៉ាង​ទម្រាំ​អាច​រៀបចំ​ខ្លួន​បាន​មក​ចូលរួម​ការ​ប្រកួត​ និង​ទទួល​បាន​ជ័យជម្នះ។​ វគ្គផ្ដាច់ព្រ័ត្រ​នេះ​គឺ​រឹតតែ​លំបាក​ទៅ​ទៀ​តដោយ​សារ​តែ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ និង​មាន​ធនធាន​បណ្ដុះបណ្ដាល​គ្រប់គ្រាន់​ដូច​នេះ។​

បញ្ជាក់​ដែរ​ថា​ វគ្គផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់​ខេត្ត​ស្វាយរៀង​ U-16​ នារី​ នេះ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​ដោយ​ ក្រុម​ ស.ស.យ.ក ស្រុក​រមាសហែក​ យក​ឈ្នះ​លើ​ក្រុម​ព្រះខ័នរាជស្វាយរៀង​ U-16 ដោយ​លទ្ធផល​ 1-0​ នៅ​ល្ងាច​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ ។​ ចំណាត់ថ្នាក់​លេខ១​ បាន​លើ​ក្រុម​ ស.ស.យ.ក ស្រុក​រមាសហែក ចំណាត់ថ្នាក់លេខ២​ បាន​លើ​ក្រុម​ព្រះខ័នរាជស្វាយរៀង​ U-16​ និង​ចំណាត់​ថ្នាក់លេខ៣​ បាន​លើ​ក្រុម​ CRS Sport៕​

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)