កម្ពុជាបន្តតវ៉ាខ្លាំងក្លាប្រឆាំងទង្វើ ថៃសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀតនៅតំបន់បឹងត្រកួន

Resumen detallado
រដ្ឋាភិបាលកម្ពុជា បានបន្តចេញកំណត់ទូតផ្លូវការតវ៉ាដាច់អហង្ការប្រឆាំងទង្វើភាគីថៃសាងសង់លេណដ្ឋានយោធារឹងមាំមួយបន្ថែមទៀតនៅលើទឹកដីកម្ពុជា ក្នុងតំបន់បឹងត្រកួន The post…
រាជរដ្ឋាភិបាលកម្ពុជា បានបន្តចេញកំណត់ទូតផ្លូវការតវ៉ាដាច់អហង្ការប្រឆាំងទង្វើភាគីថៃសាងសង់លេណដ្ឋានយោធារឹងមាំមួយបន្ថែមទៀតនៅលើទឹកដីកម្ពុជា ក្នុងតំបន់បឹងត្រកួន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
គួរឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ។
ចំពោះតំបន់បឹងត្រកួន ក្រសួងការពារជាតិធ្លាប់បានអះអាងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក កងកម្លាំងយោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពរាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋានថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិល ការបង្កការភ័យខ្លាច និងការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកបឹងត្រកួន ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាកថា សកម្មភាពរបស់ភាគីថៃនៅលើតំបន់បឹងត្រកួន គឺបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១ លើ ២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ។
សកម្មភាពរបស់ភាគីថៃ ក៏រំលោភបំពានលើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០០០ និងចំណុច I (វិធានការបន្ធូរភាពតានតឹង នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬ ការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់ សិទ្ធិស្របច្បាប់…
រាជរ…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)