← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ក្រសួងធនធានទឹក៖ លទ្ធផលវិភាគកម្រិតអាសេនិចនៅទន្លេមេគង្គកម្ពុជា បង្ហាញថាមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 22 min
ក្រសួងធនធានទឹក៖ លទ្ធផលវិភាគកម្រិតអាសេនិចនៅទន្លេមេគង្គកម្ពុជា បង្ហាញថាមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ក្រសួងធនធានទឹក៖ លទ្ធផលវិភាគកម្រិតអាសេនិចនៅទន្លេមេគង្គកម្ពុជា បង្ហាញថាមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ The post ក្រសួងធនធានទឹក៖…

លទ្ធផលវិភាគកម្រិតអាសេនិចនៅទន្លេមេគង្គកម្ពុជា ត្រង់ខេត្តស្ទឹងត្រែង (ទីតាំងទីមួយពីព្រំ ដែនកម្ពុជា-ឡាវ) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា មានកម្រិត 0.005 mg/L ស្ថិតក្រោមកម្រិតស្តង់ដារ (0.01 mg/L) ដោយមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ។ នេះបើតាមការអះអាងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា បន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាមរយៈបណ្តាញសង្គម អំពីបញ្ហាសារធាតុអាសេនិច (Arsenic) នៅក្នុង ប្រទេសថៃ និងផលប៉ះពាល់មកលើទន្លេមេគង្គ។

ក្រសួងធនធានទឹកឱ្យដឹងថា តាមរយៈបណ្តាញតាមដានគុណភាពទឹករបស់គណៈកម្មការទន្លេមេគង្គ ក្នុងប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) សរុបចំនួន ៤៨ ទីតាំង នៅលើទន្លេមេ និងដៃទន្លេមេគង្គ ការយកសំណាកត្រូវបានធ្វើឡើង ជារៀងរាល់ខែ។ ក្នុងនោះ កម្ពុជាមាន ១១ ទីតាំង គឺនៅស្ទឹងត្រែង ភូមិភិ សៀមប៉ាង ក្រចេះ ជ្រោយចង្វារ កំពង់លួង ភ្នំក្រោម តាខ្មៅ ព្រែកក្តាម ក្អមសំណរ និងកោះធំ (ដូចមានក្នុងផែនទីជូនភ្ជាប់) ដែលយកសំណាក និងវិភាគដោយ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ។ លទ្ធផលតាមដានរហូតមកដល់បច្ចុប្បន្ន ស្ថិតក្នុងកម្រិត «ល្អ» ទៅ «ល្អបង្គួរ» សម្រាប់ការពារសុខភាពមនុស្ស និងវារីសត្វ។

គណៈកម្មការទន្លេមេគង្គ បានយកសំណាកទឹកបន្ថែមសម្រាប់វិភាគសារធាតុអាសេនិច នៅទីតាំងចំនួន ២ លើដងទន្លេមេគង្គ គឺនៅខេត្តបរកែវ (ផ្នែកខាងលើចំណុចប្រសព្វទន្លេកុក ទន្លេសៃ និងទន្លេមេគង្គ) និងខេត្តហ្លួង ប្រាបាង (ផ្នែកខាងក្រោមចំណុចប្រសព្វទន្លេមេគង្គ)។ លទ្ធផលវិភាគពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញ ថា កម្រិតអាសេនិចនៅខេត្តបរកែវ (មធ្យម 0.0019 mg/L) និងខេត្តហ្លួងប្រាបាង (មធ្យម 0.0012 mg/L) ស្ថិត ក្រោមកម្រិតស្តង់ដារ (0.01 mg/L) ដោយមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ។

ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អះអាងថា កំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីបន្តតាមដានផលប៉ះពាល់ឆ្លងដែនដែលអាចកើតមានលើ គុណភាពទឹកទន្លេមេគង្គនៅកម្ពុជា ហើយនឹងបន្តជូនដំណឹងបន្ថែម ក្នុងករណីចាំបាច់៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)