← Volver a la portada
Asia · Actualidad general · DAP News

ប្រធានាធិបតីចិន និងប្រធានាធិបតីឥណ្ឌូនេស៊ី ប្រកាសពីការចាប់ផ្តើមការចរចា សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ

Publicado por DAP News · Camboya hace 37 min
ប្រធានាធិបតីចិន និងប្រធានាធិបតីឥណ្ឌូនេស៊ី ប្រកាសពីការចាប់ផ្តើមការចរចា សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ
DAP News

Resumen detallado

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានប្រកាសនៅថ្ងៃសុក្រនេះ…

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានប្រកាសនៅថ្ងៃសុក្រនេះ អំពីការចាប់ផ្តើមការចរចាសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលជំនួបពិភាក្សារវាងលោក ស៊ី និងលោក ប្រាបូវ៉ូ នៅទីក្រុងសិនជិន (Shenzhen) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។

លោក ប្រាបូវ៉ូ ស្ថិតនៅក្នុងប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣៣ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍។

លោក ស៊ី បានលើកឡើងថា ប្រទេសទាំងពីរគួរតែពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រ និងសាមគ្គីភាព ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រលើគ្រប់វិស័យ ពង្រឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តផ្នែកនយោបាយ ព្រមទាំងរួមគ្នាការពារ និងឆ្លើយតបទៅនឹងហានិភ័យពីខាងក្រៅ។

លោកបានអំពាវនាវឱ្យប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជំរុញគម្រោងធំៗដូចជា ផ្លូវរថភ្លើងល្បឿនលឿន ហ្សាការតា-បានឌុង (Jakarta-Bandung) និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងធនធានរ៉ែ បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពលស្អាត។

លោក ស៊ី ក៏បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលមានស្តង់ដារខ្ពស់ និងគ្របដណ្តប់លើគ្រប់វិស័យ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ប្រែសម្រួលៈ តុលា

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)

También te puede interesar